ជាតិ
សង្គមជាតិ
សមាគម​អ្នកនិពន្ធ​ខ្មែរ បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​តែង​និពន្ធ​ជំនា​ន់ទី​៣៣
26, Jan 2019 , 7:59 am        
រូបភាព
រូបពី សមាគមអ្នក​និពន្ធ​ខ្មែរ​
រូបពី សមាគមអ្នក​និពន្ធ​ខ្មែរ​
ដោយ:
​ភ្នំពេញ​៖​សមាគម​អ្នកនិពន្ធ​ខ្មែរ  បាន​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​និពន្ធ​ខ្មែរ​ជំនា​ន់ទី​៣៣ សម្រាប់​ឲ្យ​សាធារណជន​ដែល​ចង់​ក្លាយជា​អ្នកនិពន្ធ អាច​រៀន​ពី​គន្លឹះ​សំខាន់​ក្នុងការ​តែង​និពន្ធ​។ ការបើក​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៤ ខែកុម្ភៈ ហើយ​បែង​ចែកជា​២​វេន​។ វេន​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ចាប់ពី​ម៉ោង​៥ ដល់​៧​យប់ និង​វេន​ថ្ងៃ​សៅរ៍ ពី​ម៉ោង​៨ ដល់​ម៉ោង​១២ ព្រឹក នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ ក្នុង​បរិវេណ​វត្ត​បទុម​វ​តី​។



​តាម​សេចក្តីជូនដំណឹង​របស់​សមាគម​អ្នកនិពន្ធ​ខ្មែរ ប្រធានបទ​សំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ រួមមាន​ការ​តែង​និពន្ធ​ប្រលោមលោក រឿង​ខ្លី កំណាព្យ ទំនុក​បទ​ចម្រៀង វី​ធី​សាស្ត្រ​ក្នុងការ​សរសេរ​សេណា​រី​យូ​ភាពយន្ត រឿង​ខ្លី ស្ប៉ត​, ការស្វែងយល់​ពី​ពិធីការ​ខ្មែរ​សម្រាប់​អ្នកនិពន្ធ សារសំខាន់​នៃ​អក្សរសាស្ត្រ​ខ្មែរ​ក្នុង​កិច្ចការ​តែង​និពន្ធ​, ក្រុម​សីលធម៌​របស់​អ្នកនិពន្ធ និង​អ្នកបង្កើត​ស្នាដៃ​, វិធីសាស្ត្រ​ក្នុងការ​សរសេរ​អត្ថបទ​វិទ្យា វណ្ណ​កថា និង​សិក្សា​កថា និង​ការបញ្ជ្រាប​ទស្សនវិជ្ជា​ក្នុង​ស្នាដៃ​។​


 
​សាធារណជន​ដែល​ចង់​ក្លាយជា​អ្នកនិពន្ធ អាច​ចុះឈ្មោះ​ឲ្យ​បាន​មុន​ថ្ងៃទី​៣១ ខែមករា នៅ​ទីស្នាក់ការ​សមាគម​អ្នកនិពន្ធ​ខ្មែរ ឬ​តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ​ទាក់ទង​តាម​លេខ​ទូរ​សព្ទ ០១១ ៩៥៩ ៩០២/០៩២ ៧៨៨ ៩៩០៕ 
 

Tag:
 និពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com