ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
នៅពេល​ស្ត្រី​ចូលក្នុង​សេដ្ឋកិច្ច​កាន់តែខ្លាំង នោះ​វិសមភាព​យេនឌ័រ​កាន់តែ​តូច ប្រទេស​កាន់តែ​រីកចម្រើន​
26, Jan 2019 , 6:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​កិច្ច​សម្ភាស​វគ្គ​១ លោកអ្នក​នាង បាន​ស្ដាប់​រួចមកហើយ​ប្រសាសន៍​របស់​លោ​ស្រី លឹម សូ​លីន ដែល​លោកស្រី​អះអាងថា ស្ត្រី​ប្រកបមុខរបរ​ក្រៅ​ប្រព័ន្ធ​មិនទាន់​ទទួលបាន​ការគិតគូរ​ច្រើន ដូច​កម្មការិនី​និយោជិត​ក្នុង​ប្រព័ន្ធ​នោះទេ​។ ក្នុង​កិច្ច​សម្ភាស​ថ្ងៃនេះ លោកស្រី លឹម សូ​លីន ដែលជា​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ Oxfam  ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​គាំទ្រ​ឲ្យ​ស្ត្រី​ចូលរួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​កាន់តែ​ផុសផុល​។ នៅពេលនោះ​ហើយ​ដែល​វិសមភាព​យេនឌ័រ កាន់តែ​រួម​តូច ហើយ​ការចូលរួម​នេះ​នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេស​កាន់តែខ្លាំង​។​



សូម​ស្ដាប់​បទ​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោកស្រី លឹម សូ​លីន នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ OXFAM វគ្គ​បញ្ចប់ ដូចតទៅ​នេះ​៖
 


 
​ដើម្បី​កាត់បន្ថយ​វិសមភាព​យេនឌ័រ​នៅ​កម្ពុជា លោកស្រី លឹម សូ​លីន លើកឡើងថា រដ្ឋាភិបាល​ត្រូវធ្វើ​ទាំង​ដំណោះស្រាយ​បន្ទាប់​ចំពោះមុខ និង​ដំណោះស្រាយ​រយៈពេល​វែង​។ រដ្ឋាភិបាល​ត្រូវ​ជំរុញ​កិច្ច​គាំពារ​សង្គម ទៅលើ​សេវា​របប​សន្តិសុខ​សង្គម ផ្ដល់​បណ្ណសម​ធម៌​ឲ្យ​បាន​ទូលំ​លាយ​ជាដើម ដើម្បី​ការពារ​ឲ្យ​ស្ត្រី​ដែល​កំពុង​ស្ថិតក្នុង​កម្លាំង​សេដ្ឋកិច្ច​ស្រាប់  បន្តសកម្មភាព និង​មិន​ថមថយ​ទៅវិញ​។ ការគិតគូរ​ផ្សេងទៀត លោកស្រី លឹម សូ​លីន លើក​ជា​ឧទាហរណ៍​ដូចជា ការបង្កើត​កន្លែង​មើលថែរក្សា​ក្មេង​តូចៗ ដើម្បី​ឲ្យ​ស្ត្រី​មានឱកាស​រកស៊ី​ទទួល​ទាន​ជាដើម​។ ទន្ទឹមនឹងនេះ​ដំណោះស្រាយ​រយៈពេល​វែង ត្រូវការ​គិតគូរ​ផងដែរ​ទៅលើ​ការអប់រំ ដើម្បី​ឲ្យ​កុមារី ស្ត្រី មាន​សមត្ថភាព​អាច​ចាប់យក​ឱកាស អាច​ចូលរួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច សង្គម និង​នយោបាយ ដូចគ្នា​នឹង​បុរស​ដែរ​៕

Tag:
 ស្ត្រី​
  យេនឌ័រ​
  លឹម សូ​លីន
© រក្សាសិទ្ធិដោយ thmeythmey.com