ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​នឹង​ជ្រើសរើស​វិស័យ​មួយចំនួនទៀត ដើម្បី​កំណត់​ប្រាក់​ឈ្នួល​គោល​នៅពេល​ខាងមុខ​
27, Jan 2019 , 8:59 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ដោយ:
​ភ្នំពេញ​៖ កម្មករ​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​មួយចំនួន ក៏​នឹងត្រូវ​រដ្ឋាភិបាល​គិតគូរ​កំណត់​ប្រាក់​ឈ្នួល​គោល​ផងដែរ​នៅពេល​ខាងមុខ​។ នេះ​បើតាម​ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​នៅ​ខេត្តកំពត នៅ​ថ្ងៃទី​២៥​ខែមករា​។


​ប្រសាសន៍​សម្ដេច ហ៊ុន សែន ៖
 


 
​បន្ទាប់ពី​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​កសិដ្ឋាន​ដាំចេក​មួយកន្លែង​ក្នុង​ខេត្តកំពត ដែល​បានកំណត់​ប្រាក់ខែ​គោល​សម្រាប់​កម្មករ​រប​ស់​ខ្លួន​ដូច​កម្មករ​កាត់ដេរ​ដែ​រ សម្ដេច​បាន​អះអាង​ពី​គិតគូរ​កំណត់​ប្រាក់​ឈ្នួល​គោល​នេះ​ដល់​កម្មករ​ក្រៅ​ប្រព័ន្ធ​សម្រាប់​វិស័យ​មួយចំនួន នាពេលខាងមុខ​។ សម្ដេច​បាន​ថ្លែង​ដូច្នេះ​ថា​៖«​អ្វីដែល​យើង​ត្រូវ​គិត កម្មករ​ក្រៅ​ប្រព័ន្ធ យើង​ក៏ត្រូវ​យកចិត្តទុកដាក់​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា នៅពេល​ខាងមុខ ដែល​ត្រូវ​ជ្រើសរើស (​វិស័យ​) មួយចំនួន​»​។​
 
​សម្ដេច ហ៊ុន សែន មិនបាន​បញ្ជាក់ថា​ការកំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​ក្រៅ​ប្រព័ន្ធ នឹងត្រូវ​ធ្វើ​នៅ​ឆ្នាំ​ណា​នោះទេ ដែល​សម្ដេច​គ្រាន់តែ​បញ្ជាក់​ពី​ការគិតគូរ​គោលនយោបាយ​ទៅ​ថ្ងៃមុខ​អំពី​ការកំណត់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​ក្រៅ​ប្រព័ន្ធ​នេះ​។​
 
​បច្ចុប្បន្ន​កម្មករ​ក្នុង​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង ដែល​ទទួលបាន​ការកំណត់​ប្រាក់​ឈ្នួល​គោល​។ ឆ្នាំ​២០១៩​នេះ ប្រាក់​ឈ្នួល​គោល​នេះ ត្រូវបាន​កំណត់ ១៨២​ដុល្លារ ដែល​ប្រាក់​ឈ្នួល​នេះ​ត្រូវបាន​ដំឡើង​ជា​រៀងរាល់ឆ្នាំ​៕
 

Tag:
 កម្មករ​
  ក្រៅ​ប្រព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com