កីឡាអន្តរជាតិ
អន្តរជាតិ
កាតា​ឡើងទៅ​ដណ្តើមពាន Asian Cup ជាមួយ​ជប៉ុន ក្រោយ​ស៊ី​ម្ចាស់ផ្ទះ ៤-០
30, Jan 2019 , 9:44 am        
រូបភាព
កីឡាករកាតាអបអរគ្រាប់បាល់នៅមុខអ្នកគាំទ្រម្ចាស់ផ្ទះ។ រូបភាពពី AFC Asian Cup
កីឡាករកាតាអបអរគ្រាប់បាល់នៅមុខអ្នកគាំទ្រម្ចាស់ផ្ទះ។ រូបភាពពី AFC Asian Cup
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កាតា​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដោយ​លទ្ធផល ៤-០ ដើម្បី​ឈានទៅ​កាន់ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។ 


 
​នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Mohammed Bin Zayed Stadium ក្រុម​ភ្ញៀវ​កាតា​បានបង្ហាញ​ភាពលេច​ធ្លោ​ខ្លាំង​ដោយ​អាច​ស៊ុត​បញ្ចូល​ទី​ម្ចាស់ផ្ទះ​ដល់​៤​គ្រាប់ ដែល​ធ្វើបាន​ដោយ Boualem Khoukhi (២២) Almoez Ali (៣៧) Hassan Al Haidos (៨០) និង Hamid Ismail (៩០)​។​
 
​ជ័យជម្នះ​ដ៏​លើសលុប​នេះ​បាន​នាំ​ក្រុម​ដែល​មិន​ធ្លាប់​ឈានដល់​វគ្គ​ពាក់កណ្តាល់​ផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍​នេះ​សូម្បី​តែម្តង អាច​បង្ហាញខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ក្នុង​ពិភព​អារ៉ាប់​មួយ​នេះ ដោយ​ត្រូវ​តទល់​ជាមួយ​ម្ចាស់​ជើងឯក​៤​ជំនាន់​ជប៉ុន​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​។​
 
​ភាពខ្លាំង​របស់​កាតា​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​លើក​ទី​១៧​នេះ គឺ​មិនមាន​ក្រុម​ណា​អាច​ស៊ុត​បញ្ចូល​ទី​ពួកគេ​បាន​មួយ​គ្រាប់​នៅឡើយ​ទេ (Clean Sheets) និងឈ្នះគ្រាប់ការប្រកួតទាំងអស់ ពោលគឺ​តាំងពី​វគ្គ​ចែក​ពូ​លម​ក​។​
 

​កាតា​ដែល​នឹង​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០២២ ផងដែរ​នោះ មានឱកាស​បង្ហាញ​ពិភពលោក​នៅពេលនេះ​ថា ខ្លួន​កំពុង​រីកចម្រើន​ក្នុង​វិស័យ​កីឡាបាល់ទាត់ និង​ធ្វើយ៉ាងណា​ដណ្តើមពាន Asian Cup នេះ​ឲ្យ​បាន​។

ក្នុងការ​ប្រកួត​នោះដែរ ក្រុម​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​បានបង្ហាញ​កាយវិការ​មិន​សមរម្យ​ដោយ​ពួកគេ​បាន​គប់​ដប និង​ស្បែកជើង​ទៅលើ​កីឡាករ​កាតា​ខណៈ​ពួកគេ​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​លើ​ក្រុម​ខ្លួន​។​
 
​ប្រទេសជិតខាង​ទាំ​ងពី​កាតា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រាប់​មិនត្រូវ​គ្នា​ឡើង​យ ដ្បិត​មាន​ជម្លោះ​នយោបាយ​នឹង​គ្នា​៕
 
 






 

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com