ពីនេះ ពីនោះ
«ស៊ង» មានន័យពិតប្រាកដដូចម្តេច?
× ភ្នំពេញ៖ សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ស៊ង» មានន័យច្រើនយ៉ាងដូចជា៖
«ស៊ង» ជាទីដែលហ៊ុមព្រួលបញ្ចូលត្រី ឬបង្ខាំងត្រី។ ឧទាហរណ៍៖ចាប់ត្រីក្នុងស៊ង។ «ស៊ង» ក៏មានថា ច្រក ឬប្រហប់មានសណ្ឋានជាទ្វារជ្រលម ឬជ្រៅ ឬម្យ៉ាងទៀតថា ជាកញ្ចប់ធ្វើដោយស្លឹកចេកស្រស់ ដែលអាចដាក់ស្លាបារី។ ឧទាហរណ៍៖ ស៊ងស្លា មាន២ប្រភេទគឺ ស៊ងតូច ស៊ងដាក់ម្លូបៀក និងស្លាចំណិត,ថ្នាំ ឬបារី ផង ចំណែកស៊ងធំ គឺស៊ងដាក់ស្លឹកម្លូ ព្រមទាំងកំបោរ,ស្លាជ្វា ជាដើម។
ឬម្យ៉ាងទៀត «ស៊ង» ខ្លះធ្វើពីមាស ប្រាក់ ស្ពាន់ មានសណ្ឋានជ្រលមដែរ តែឥតស្រទាប់ ថតហូតដូចស៊ងសម្រាប់ដាក់ស្លាម្លូរទេ។ ឧទាហរណ៍៖ ស៊ងមាស,ស៊ងប្រាក់ និងស៊ងស្ពាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com