ជាតិ
អាមេរិកផ្ដល់ប្រាក់ ១៧លានដុល្លារ ជួយដល់វិស័យកសិកម្មកម្ពុជា
× រដ្ឋាភិបាលអាមេរិកបានផ្ដល់ថវិកាចំនួន ១៧លានដុល្លារ សម្រាប់ជួយដល់វិស័យកសិកម្មនៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការ នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ ការប្រកាសរបស់អាមេរិក ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាជាមួយវាគ្មិនម្នាក់ ដែលមកពីសាកលវិទ្យាភូមិន្ទកសិកម្ម លើប្រធានបទ «ស្តីពីគម្រោងអភិវឌ្ឍន៍វារីវប្ប កម្ម សម្រាប់និរន្តភាពពាណិជ្ជកម្ម នៅកម្ពុជា (CAST)»។
អាមេរិកមានមោទកភាពក្នុងការជួយប្រទេសកម្ពុជា នៅពេលដែលកម្ពុជាក្លាយជាអ្នកប្រើប្រាស់ និងជាអ្នក ផ្គត់ផ្គង់ត្រីប្រកបដោយគុណភាព ព្រមទាំងចិញ្ចឹមត្រីក្នុងស្រុកផងដែរ។ នេះបើតាមស្ថានទូតដដែល៕
Tag:
អាមេរិក-ប្រាក់
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com