កីឡាអន្តរជាតិ
អន្តរជាតិ
យប់​ថ្ងៃ​បិទទ្វារ​ដូរ​ដោះ​កីឡាករ​៖ Chelsea, Arsenal និង West Ham មមាញឹក​ជាងគេ​
31, Jan 2019 , 10:39 pm        
រូបភាព
​ទីផ្សារ​ដោះដូរ​កីឡាករ​លើក​ទី​២​នៅ​អង់គ្លេស​សម្រាប់​រដូវ​កាល ២០១៨-២០១៩ នឹងត្រូវ​បិទទ្វារ​នៅ​ព្រឹកស្អែក​នេះ ពោលគឺ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ [​គិត​តាម​ម៉ោង​នៅ​កម្ពុជា​]​។ ស្រប​ពេលដែល​ការផ្ទេរ​ជិត​បិទទ្វារ​នោះ​ក្រុម​មួយចំនួន​ក្នុង​ក្របខណ្ឌ Premier League រួមមាន Chelsea, Bournemouth, Arsenal និង West Ham ជាដើម​កំពុង​មមាញឹក​បំផុត​ក្នុង​ការទិញ និង​លក់​កីឡាករ​របស់​ពួកគេ​។

 
Chelsea បាន​ស្វាគមន៍​ការមកដល់​របស់​ខ្សែប្រយុទ្ធ Gonzalo Higuain ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Juventus និង​តារា​ឆ្នើម​សញ្ជាតិ​អាមេរិក Christian Pulisic ក្នុងតម្លៃ ៥៨ លាន​ផោន (១០៥​លាន​ដុល្លារ​អាមេរិក​) ដែល​ត្រូវ​បន្ត​ឲ្យ Borussia Dortmund ខ្ចី​ជើង​រហូត​ចប់​រដូវ​កាល​នេះ​។​
 
​ក្រុម​រហស្សនាម​ក្រុម​តោ​ខៀវ​នេះ ក៏​កំពុង​ចរចា​ជាមួយ Watford ដើម្បី​នាំយក​ខ្សែបម្រើ​សញ្ជាតិ​បារាំង Abdoulaye Doucoure មក​រួម​ក្រុម​ផងដែរ​។ ក្រៅពីនេះ Chelsea និង​ក្លិប​អ្នកមាន​បារាំង Paris St-Germain ក៏​កំពុង​ទាក់​ទង់​គ្នា​ក្នុងការ​ខ្ចី​ជើង Willian ដើម្បី​ទៅ​ជំនួស​តំណែង Neymar ដែលមាន​របួស​រយៈពេល​វែង​។​
 
​ដោយឡែក AFC Bournemouth ដែល​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​កត់សម្គាល់​រដូវ​កាល​នេះ កំពុង​ព្យាយាម​នាំ​ខ្សែការពារ Chris Mepham ពី​ក្រុម Brentford នៃ​លី​គ​លំដាប់​ទី​២ មកកាន់​ទឹកដី Dean Court បន្ទាប់ពី​ទិញ​បាន​កីឡាករ​ពីររូប​រួច​ហើយពី Liverpool រួមមាន ខ្សែប្រយុទ្ធ Dominic Solanke និង​ខ្សែការពារ Nathaniel Clyne​។​
 
Arsenal បើ​ទោះ​ខ្ចី​ជើង​ខ្សែបម្រើ Denis Suarez ពី Barcelona បាន​ហើយ​ក្តី ក៏​ពួក​ញាប់ដៃ​ញាប់ជើង​ផងដែរ​ក្នុងការ​នាំយក​កីឡាករ​ពីររូប​ដូចជា Ivan Perisic ខ្សែបម្រើ​របស់ Inter Milan និង​ខ្សែប្រយុទ្ធ Yannick Carrasco ពី​ក្រុម Dalian Yifang នៃ​លី​គ​កំពូល​ចិន​មក​រួម​ក្រុម​នៅ​ខែមករា​នេះ​។ អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ​លោក Unai Emery ហាក់​ទទួល​សម្ពាធ​ខ្លាំង​ខណៈ​ក្រុម​ត្រូវ​ប្រជែង​យក​តំណែង Top 4 រដូវ​កាល​នេះ​ដើម្បី​បាន​កៅអី​លេង Champions League រដូវ​កាល​ក្រោយ​។ Arsenal ក៏មាន​គម្រោង​បញ្ចេញ Mesut Ozil ឲ្យ PSG ខ្ចី​ជើង​ផងដែរ​។
 
​ចំណែក West Ham ដែល​កំពុងមាន​វិបត្តិ​ខ្សែប្រយុទ្ធ ខណៈដែល Marko Arnautovic ជួប​បញ្ហា​របួស​ជាច្រើន​សប្តាហ៍​។ ក្រុម​រហ្សនាម​ញញួរ​កំពុង​សម្លឹងមើល​អ្នក​ជំនួស Arnautovic ក្នុងនោះ​គឺ​ខ្សែប្រយុទ្ធ​របស់ Chelsea ពីររូប​រួ​មាន Olivier Giroud និង Michy Batshuayi ដែល​ទើប​បញ្ចប់​ការខ្ចី​ជើង​ពី Valecia​។​
 
​ខាងក្រោម​នេះ​ជា​កីឡាករ​ដែល​បាន​ផ្ទេរចេញ និង​ចូល​ក្លិប​ក្នុង​ក្របខណ្ឌ Premier League អំឡុងពេល​ទីផ្សារ​ដូរ​ដោះ​កីឡាករ​នៅ​ខែម​ករានេះ​៖
 
Nathaniel Clyne ផ្ទេ​ញ​ពី Liverpool ទៅ Bournemouth ខ្ចី​ជើង​
Dominic Solanke​ផ្ទេ​ញ​ពី Liverpool ទៅ Bournemouth តម្លៃ ២៥​លាន​ដុល្លារ​
Jason Puncheon ផ្ទេ​ញ​ពី Crystal Palace ទៅ Huddersfield ខ្ចី​ជើង​
Brahim Diaz ផ្ទេ​ញ​ពី Manchester City ទៅ Real Madrid មិន​បញ្ចេញ​តម្លៃ​ខ្លួន​
Jermain Defoe ផ្ទេ​ញ​ពី Bournemouth ទៅ Rangers ខ្ចី​ជើង​
Cesc Fabregas ផ្ទេ​ញ​ពី Chelsea ទៅ Monaco មិន​បញ្ចេញ​តម្លៃ​ខ្លួន​
Manolo Gabbiadini ផ្ទេ​ញ​ពី Southampton ទៅ Sampdoria មិន​បញ្ចេញ​តម្លៃ​ខ្លួន​
Oumar Niasse ផ្ទេ​ញ​ពី Everton ទៅ Cardiff ខ្ចី​ជើង​
Emiliano Sala ផ្ទេ​ញ​ពី Nantes ទៅ Cardiff City មិន​បញ្ចេញ​តម្លៃ​ខ្លួន (​បាត់​ខ្លួន​ជាមួយ​យន្តហោះ​)
Lucas Perri ផ្ទេ​ញ​ពី Sao Paulo ទៅ Crystal Palace ខ្ចី​ជើង​
Victor Moses ផ្ទេ​ញ​ពី Chelsea ទៅ Fenerbahce ខ្ចី​ជើង​
Cedric Soares ផ្ទេ​ញ​ពី Southampton ទៅ Inter Milan ខ្ចី​ជើង​
Bakary Sako ផ្ទេ​ញ​ពី West Brom ទៅ Crystal Palace គ្មាន​តម្លៃ​ខ្លួន​
Alvaro Morata ផ្ទេ​ញ​ពី Chelsea ទៅ Atletico Madrid ខ្ចី​ជើង​
Georges-Kevin Nkoudou ផ្ទេ​ញ​ពី Tottenham ទៅ Monaco ខ្ចី​ជើង​
Rabbi Matondo ផ្ទេ​ញ​ពី Manchester City ទៅ Schalke តម្លៃ ១២​លាន​ដុល្លារ​

© រក្សាសិទ្ធិដោយ thmeythmey.com