កីឡាអន្តរជាតិ
អន្តរជាតិ
Xavi Hernandez ព្យាករណ៍​តាំងពី​វគ្គ​៨​ក្រុម​ថា​កាតា​នឹង​ឈ្នះ​ជប៉ុន លើក​ពាន Asian Cup
02, Feb 2019 , 1:26 pm        
រូបភាព
​កាតា បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​មិន​ធ្លាប់មាន​ដោយ​អាច​យកឈ្នះ​ជប៉ុន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើមយក​ពានរង្វាន់ AFC Asian Cup ជា​លើកដំបូង​។ អ្វីដែល​ពិសេស​មួយទៀត​នោះ វីរបុរស Barcelona កីឡាករ Xavi Hernandez បាន​ទស្សន៍ទាយ​យ៉ាង​ត្រឹមត្រូវ​ថា​ក្រុម​ពី​ពិភព​អារ៉ាប់​មួយ​នេះ​នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ព្រឹត្តិការណ៍​តំបន់​អាស៊ី​តាំងពី​វគ្គ​១៦​ក្រុម​មក​ម្លេះ​។​



​លើសពីនេះ​ទៀត​នោះ​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ វ័យ​៣៩​ឆ្នាំ​រូបនេះ​ថែមទាំង​ទាយ​ថា កាតា​នឹង​ឡើងទៅ​កាន់​វគ្គ​ព្រ័ត្រ​ជាមួយ​ជប៉ុន​ទៀតផង​។​
  
 

​មិន​ធ្លាប់​គិត​ឡើយ​ថា​ការព្យាករណ៍​របស់ Xavi ពិតជា​ច្បាស់​យ៉ាងនេះ​។ អ្នក​ដែល​បាន​តាមដាន​ទស្សនា​កីឡាបាល់ទាត់​យល់ច្បាស់​ថា កាតា​មិនមាន​លទ្ធភាព​ដណ្តើមពាន Asian Cup នេះឡើយ ដ្បិត​មាន​ក្រុម​ខ្លាំងៗ​ក្នុង​ទ្វីបអាស៊ី​ដូចជា អូស្ត្រាលី កូរ៉េខាងត្បូង អ៊ីរ៉ង់ និង​ជប៉ុន​ជាដើម ដែល​ក្រុម​ទាំង​៤​នេះ​តែង​ឡើងដល់​វគ្គ​៤​ក្រុម​ចុងក្រោយ​រហូតមក​។​


Xavi ដែល​បច្ចុប្បនកំពុង​ប្រកប​អាជីព​ឲ្យ​ក្រុម Al Sadd SC នៃ​លី​គ​កំពូល​របស់​កាតា បាន​ព្យាករណ៍​តាម​ដំណាក់កាល​ចាប់ពី​វគ្គ​១៦​ក្រុម​ចុងក្រោយ​មករ​ហូ​តដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ខ្សែបម្រើ​ឆ្នើម​រូបនេះ​រើស​ខុស​តែ​ជំនួប​រវាង​ម្ចាស់ផ្ទះ​ទល់នឹង​អូស្ត្រាលី​វគ្គ​៨​ក្រុម​ចុងក្រោយ​ប៉ុណ្ណោះ​។ ចាប់ពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Xavi ទាយ​ត្រូវ​ទាំងអស់​។​
   
 
​ការ​ទស្សន៍ទាយ​ដ៏​ភ្ញាក់ផ្អើល​របស់ Xavi Hernandez នេះ បានធ្វើ​ឲ្យ​គ្រូបង្វឹក​កាតា​លោក Felix Sanchez រំភើប​ជាខ្លាំង​។ ក្នុង​បទ​សម្ភាស​ក្រោយ​ចប់​ការប្រកួត​គ្រូ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ចង​ឲ្យ Xavi ព្យាករណ៍​គ្រប់ការ​ប្រកួត​របស់​កា​តា​តែម្តង​៕
 

 

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com