ជាតិ
សេដ្ឋកិច្ច
វិស័យ​សំណង់​ថយ​ល្បឿន​បន្តិច ដែលមាន​កំណើន ១៧ ភាគរយ​នៅ​ឆ្នាំ​២០១៨
02, Feb 2019 , 11:19 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ក្នុង​រយៈពេល​ប្រមាណ​១០​ឆ្នាំ​ចុងក្រោយ វិស័យ​សំណង់​បន្ត​កំណើន​រឹងមាំ ដែល​ទាក់ទាញ​វិនិយោគិន​ជាច្រើន និង​បាន​ចូលរួម​កាន់តែច្រើន​ក្នុង​កំណើនសេដ្ឋកិច្ច​។


​នៅ​ឆ្នាំ​២០១៨​នេះ វិស័យ​សំណង់​ត្រូវបាន​ប៉ាន​ស្មានថា​ថមថយ​ល្បឿន​បន្តិច​មក​ត្រឹម ១៧​ភាគរយ ធៀប​នឹង​កំណើន ១៨​ភាគរយ​កាលពី​ឆ្នាំ​២០១៧ ។ កំណើន​នេះ ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការកើនឡើង​ការ​នាំចូល​សម្ភារ​សំណង់ ១៥​ភាគរយ កំណើន​ឥណទាន​ចំពោះ​វិស័យ​សំណង់ ២៣​ភាគរយ និង​ផ្ទៃក្រឡា​សំណង់​សរុប​មាន​កំណើន ៨​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​
 
​ទោះយ៉ាងណា​ចំនួន​គម្រោង​វិនិយោគ​ក្នុង​វិស័យនេះ​បាន​ថយចុះ​បន្តិច​ប្រមាណ ៦​ភាគរយ ហើយ​តម្លៃ​គម្រោង​វិនិយោគ​បាន​ធ្លាក់ចុះ ២០​ភាគរយ​។ គម្រោង​វិនិយោគ​ថ្មីៗ ត្រូវបាន​កាន់កាប់​ចំណែក ៨៤​ភាគរយ​ដោយ​សំណង់​លំនៅដ្ឋាន​។ គម្រោង​សំណង់​ថ្មីៗ​ផ្តោតលើ​សំណង់​លំនៅឋាន​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រជាជន​ចំណូល​ទាប និង​មធ្យម​។​
 
​របាយការណ៍​បន្ថែមថា វិនិយោគ​បរទេស​ភាគច្រើន​មកពី​ប្រទេស​ចិន កូរ៉េ ជប៉ុន ថៃ តៃវ៉ាន់ សិង្ហ​បុរី និង​អង់គ្លេស​។ វិស័យនេះ​បានផ្ដល់​ការងារ ២២​ម៉ឺន​នាក់ ដែល​ធ្វើការ​តាម​ការដ្ឋាន​សំណង់​ទូទាំងប្រទេស​។ វិស័យ​សំណង់​បានរួម​ចំណែក ១​ភាគ​៥ (១/៥) ក្នុង​កំណើន​សេដ្ឋកិច្ចកម្ពុជា​៕

Tag:
 សំណង់​
© រក្សាសិទ្ធិដោយ thmeythmey.com