ជាតិ
សង្គមជាតិ
ចូលឆ្នាំ​ចិន​៖ អាជ្ញាធរ​ត្រៀម​ឡានទឹក​ប្រមាណ​២០​គ្រឿង ដើម្បី​អន្តរាគមន៍​គ្រោះ​អគ្គិភ័យ
04, Feb 2019 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អង្គភាព​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញ បាន​ត្រៀម​ឡានទឹក​ចំនួន​២០​គ្រឿង​ដើម្បី​ជួយ​អន្តរាគមន៍ និង​ទប់ស្កាត់​ករណី​គ្រោះ​អគ្គិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ដែល​នឹង​ព្រឹ​ត្ត​ទៅ​នៅ​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ខែកុម្ភៈ​នេះ​។ នេះ​បើតាម​គេហទំព័រ​ក្រសួង​ព័ត៌មាន ដែល​បាន​បាន​ស្រង់សម្តី លោក ព្រំ យ៉​ត ប្រធាន​អង្គភាព​នគរបាល​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​។


​ប្រភព​ដដែល បាន​បន្ត​ចុះផ្សាយ​សម្តី លោក ព្រំ យ៉​ត ទៀតថា ឡានទឹក​ទាំង​២០​គ្រឿង នឹងដាក់​ពង្រាយ​នៅតាម​គោលដៅ​ចំនួន​៨ ក្នុង​រាជធានី​ភ្នំពេញ ដោយ​មួយ​គោលដៅ​មាន  រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​ប្រចាំការ​។​
 
​សូមបញ្ជាក់ថា នៅ​ដើមឆ្នាំ​២០១៩​នេះ មាន​គ្រោះ​អគ្គិ​ភ័​ចំនួន​១០​ករណី​ហើយ បានកើត​ឡើង​នៅ​រាជធានី​ភ្នំពេញ  និង​បានធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​,​តូប​ផ្សារ និង​បំផ្លាញ​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ​អស់​មួយចំនួន​ផងដែរ​។ ដោយឡែក​នៅក្នុង​ឆ្នាំ​២០១៨ មាន​គ្រោះ​អគ្គិភ័យ​សរុប​ចំនួន​៩៦​ករណី កើតឡើង​នៅ​ភ្នំពេញ​៕
 
 
 
 
 

Tag:
 ចូលឆ្នាំ​ចិន​
 ​ អគ្គិភ័យ​
 ​ ឡានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com