ជាតិ
​ចំ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​ រដ្ឋមន្ត្រី​ព័ត៌មាន​ឆ្ងល់​ថា ហេតុអ្វី​ក្រសួង​ខ្លួន​ស្ងាត់​ម្ល៉េះ​
04, Feb 2019 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​បង្ហោះ​រូបថត​មួយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ជាមួយនឹង​សំណេរ​បែប​ឆ្ងល់​ទាក់ទង​នឹង​ភាពស្ងប់ស្ងាត់​ខុសធម្មតា​នៅ​ក្រសួង​របស់ខ្លួន​។​



«​ថ្ងៃនេះ ហេតុ​អី​បានជា​ក្រសួង​ព័ត៌មាន​ស្ងប់ស្ងាត់​ខុសពី​ធម្មតា​?»​។ នេះ​ជាការ​សរសេរ​ដ៏​ខ្លី​របស់លោក ខៀវ កាញារីទ្ធ នៅ​ចំ​ថ្ងៃ​នៃ​ពិធី​សែន​បុណ្យចូលឆ្នាំ​ចិន​។ នៅក្នុង​រូបថត​ដែល​រដ្ឋមន្ត្រី​ព័ត៌មាន​បាន​បង្ហោះ គេ​សង្កេតឃើញ​មាន​រថយន្ត​តែ​ពីរ​បី​គ្រឿង​ប៉ុណ្ណោះ​នៅ​បរិវេណ​ក្រសួង​។​

Tag:
 ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com