ជាតិ
សង្គមជាតិ
អភិបាលខេត្ត​ព្រះសីហនុ គ្រោង​ចំណាយ​ប្រាក់​១០​ម៉ឺន​ដុល្លារ ដើម្បី​កសាង​ស្ពានដែក​នៅ​ផ្លូវជាតិ​លេខ​៤
04, Feb 2019 , 2:03 pm        
រូបភាព
រូបភាពពី​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​
រូបភាពពី​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ​
ដោយ:
​ភ្នំពេញ​៖ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន គ្រោង​ចំណាយ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​កសាង​ស្ពានដែក​ឆ្លងផ្លូវ​នៅ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​រោងចក្រ​ញូ​ស្តារ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​កម្ម​ករ​រោងចក្រ​។ លោក យន្ត មីន បាន​បញ្ជា​ឲ្យ​អ្នកជំនាញ​ធ្វើការ​សិក្សា​ផ្លូវដែក​នេះ​រួចហើយ មុននឹង​គ្រោង​សាងសង់​នៅ​ខែមីនា​ខាងមុខ​។ នេះ​បើតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​


 
​លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បាន​រៀបរាប់ថា ស្ពានដែក​មួយ​ខ្សែ​នេះ នឹង​អាចជួយ​សម្រួល​ការកកស្ទះ និង​ហានិភ័យ​ដល់​កម្មករ​រោងចក្រ បាន​មួយកម្រិត​ដែរ​។ លោក ក៏បាន​បញ្ជាក់ទៀតថា ផ្លូវដែក​នេះ ក៏​អាច​អនុញ្ញាត​ឲ្យ​រថយន្ត​កុង​តៃ​ន័​រ ឆ្លងកាត់​ស្ពានដែក​នេះ​បាន​ផងដែរ​។​
 
​បើ​យោងតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ ស្ពានដែក​ឆ្លងកាត់​ផ្លូវ​នេះ មាន​ប្រវែង ២៤​ម៉ែត្រ មាន​កម្ពស់​៥,២​ម៉ែត្រ និង​មាន​ទទឹង ២​ម៉ែត្រ ដែលជា​គំនិត​ផ្តួចផ្តើម​របស់​អភិបាលខេត្ត​ព្រះសីហនុ សម្រាប់​ធានា​សុវត្ថិភាព​ដល់ក​ម្មករ​ទាំងអស់​៕  
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 ប្រាក់​
 ​ស្ពានដែក​
 ​ខេត្ត​ព្រះសីហនុ​
 ​កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com