ពីនេះ ពីនោះ
តើពាក្យចិន«អាំងប៉ាវ» ឬ«ហុងប៉ាវ» (红包) មានន័យពិតប្រាកដដូចម្តេច? 
×![]()
តាមភាសាចិនកុកងឺ គេនិយាយថា «ហុងប៉ាវ» តែពាក្យនេះត្រូវបានហៅដោយកូនខ្មែរកាន់ចិន ឬកូនខ្មែរថា «អាំងប៉ាវ» ទៅវិញ។ តើពាក្យ «អាំងប៉ាវ» ឬ«ហុងប៉ាវ» នេះ មានន័យពិតប្រាកដដូចម្តេច?
មែនទែនទៅ «អាំងប៉ាវ» ឬ«ហុងប៉ាវ» គឺជាស្រោមសំបុត្រពណ៍ក្រហម។ ស្រោមសំបុត្រពណ៍ក្រហមនេះ តាមជំនឿរបស់ជនជាតិចិន បង្កប់អត្ថន័យដូចតទៅ៖ ចម្រុងចម្រើន, រកស៊ីមានបាន, សប្បាយ, រៀនសូត្រពូកែ, សុភមង្គល, រុងរឿង, លាភសក្ការៈ។ល។ ដូច្នេះ ប្រសិនបើនរណាទទួលបានស្រោមសំបុត្រពណ៍ក្រហមនេះ ពួកគេនឹងទទួលបានពរជ័យខាងលើនេះ។ ចំណែកអ្នកជួន ក៏ទទួលបានលាភសំណាងដូចគ្នាផងដែរ។
បើតាមជំនឿចិន អ្នកដែលឲ្យអាំងប៉ាវ ទៅក្មេងៗ ឬអ្នកដែលមិនទាន់រៀបការរួច ត្រូវតែជាអ្នកមានគ្រួសាររួចហើយ។ ម្យ៉ាងទៀតលុយដែលដាក់ក្នុងអាំងប៉ាវ គួរជៀសវាងដាក់លុយដែលមានលេខ៤ ដូចជា ៤០០០រៀល, ៤០០០០រៀល, ៤៛ ឬ៤០០៛ជាដើម។ មូលហេតុបានគេមានជំនឿបែបនេះ ដោយសារលេខ៤ គឺជាលេខស្លាប់ ដែលចិនគិតថាជាលេខមិននាំសំណាងនោះទេ។
កាលពីដើមឡើយ ស្រោមសំបុត្រពណ៍ក្រហមនេះ មិនចាំបាច់ដាក់លុយទេ តែទំនៀមតៗមក ជនជាតិចិនក៏ដាក់ប្រាក់ខាងក្នុង អាំងប៉ាវ ឬហុងប៉ាវ នេះតែម្តងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com