ជាតិ
សេដ្ឋកិច្ច
វិស័យ​កសិកម្ម​ថយ​កំណើន​បន្តិច​ក្នុង​ឆ្នាំ​២០១៨ តែ​រំពឹងថា​នឹង​កើន​ឡើងវិញ​នៅ​ឆ្នាំនេះ​
04, Feb 2019 , 11:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  កំណើន​វិស័យ​កសិកម្ម​ក្នុង​ឆ្នាំ​២០១៨ បាន​បន្ថយល្បឿន​ដែល​នៅត្រឹម​អត្រា ១,៣​ភាគរយ ទាប​ជាង​កំណើន​ឆ្នាំ​២០១៧​បន្តិច តែ​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​វិញ​នៅ​ឆ្នាំនេះ​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ។​


 
​វិស័យ​កសិកម្ម​ក្នុង​ឆ្នាំ​២០១៨ ត្រូវបាន​ប៉ាន​ស្មានថា​មាន​កំណើន ១,៣ ភាគរយ ទាប​ជាង ១,៧ ភាគរយ​កាលពី​ឆ្នាំ​២០១៧ ដែល​បណ្ដា​លពី​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់ និង​កង្វះ​ទឹក​នៅ​តំបន់​មួយចំនួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​ដំណាំ និង​ការ​ចិញ្ចឹមសត្វ ទោះ​ផល​នេសាទ​មាន​កំណើន​បង្គួរ​ក៏ដោយ​។​
 
​ទំហំ​ទឹកប្រាក់​នាំចេញ​កៅស៊ូ​បាន​ថយចុះ​ប្រមាណ ១២​ភាគរយ ដោយសារ​តម្លៃ​កៅស៊ូ​បាន​ធ្លាក់ចុះ​នៅ​ឆ្នាំ​២០១៨ ប៉ុន្តែ​បើ​គិត​ជា​បរិ​មាណបាន​កើនឡើង ៨​ភាគរយ​។ 
​ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០១៩​នេះ វិស័យ​កសិកម្ម​ត្រូវបាន​រំពឹងថា​កើនឡើង​ខ្ពស់ជាង​ឆ្នាំ​២០១៨​បន្តិច ក្នុង​អត្រា ២​ភាគរយ ដោយសារ​លំហូរ​ចូល​នៃ​វិនិយោគ​ផ្ទាល់​បរទេស ការប្រើ​គ្រឿងយន្ត​កាន់តែ​មាន​ទំហំ​ធំ និង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​អភិវឌ្ឍ​វិស័យនេះ​។​
 
​ទោះយ៉ាងណា​វិស័យនេះ​នៅតែ​ប្រឈម​បញ្ហា​មួយចំនួន​។ របាយការណ៍​ដដែល​នេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​វិស័យ​កសិកម្ម​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដូចជា ការកើនឡើង​ថ្លៃដើម​ផលិតកម្ម និង​ភាពមិន​នឹងនរ​នៃ​ទីផ្សារ​ផលិតផល​កសិកម្ម ស្រព​ពេលដែល​បច្ចេកទេស​ដាំ​ដុះ និង​ទំនើបកម្ម​នៅមានកម្រិត​នៅឡើយ​»​។​
​បច្ចុប្បន្ន​ចំណែក​របស់​វិស័យ​កសិកម្ម​នៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) មាន​ប្រមាណ ១៨ ភាគរយ​នៃ​៕

Tag:
 កំណើន​វិស័យ​កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com