ពីនេះ ពីនោះ
«ឆាឆៅ»,«ឆាប» និង«ឆុង» ជាភាសាចិន ដែលខ្មែរប្រើញឹកញាប់ 
×![]()
ពាក្យដែលជាកម្ចីពីចិនជាច្រើន ត្រូវបានខ្មែរយើងយកមកប្រើជាទម្លាប់មាត់ទៅហើយ។ មិនថាខ្មែរ ឬអ្នកដែលមានស្រឡាយកាត់ចិននោះទេ តែងនិយមប្រើពាក្យ ដូចជា «ឆាឆៅ»,«ឆាប» និងឆុង» ដែលជាកម្ចីពីចិននេះ។ នេះបើតាមវចនានុក្រមសម្ដេចសង្ឃជួន ណាត។
ពាក្យ «ឆាឆៅ« មានន័យថា ធ្វើអុកឡុក, ធ្វើឲ្យរអាក់រអួល និងធ្ចើឲ្យទាស់ដំណើរកិច្ចការអ្វីមួយ។ រីឯ «ឆាប» មានន័យថា គ្រឿងភ្លេងមួយប្រភេទ សម្រាប់ចាប់ទង្គិចទទួលចង្វាក់ភ្លេង ឬចង្វាក់ច្រៀង ។ ចំណែក «ឆុង» សំដៅលើ ចាក់ទឹកក្តៅ សំយុងចុះទៅលើតែ ឬ ទៅលើថ្នាំផង់សម្រាប់កែរោគ ឬក៏បង់ស្លឹកតែបង់ថ្នាំផង់ ចាក់ទឹកក្តៅ ឲ្យចេញរសជាតិ។ ឆុងក៏មានន័យម្យ៉ាងទៀតថា ចុះរាសី,អាប់សិរីសួស្តី, ថយអនុភាព។
នៅមានពាក្យជាច្រើនទៀតដែលសុទ្ធសឹងតែជាពាក្យកម្ចីពីចិន ពាក្យទាំងនោះមានដូចជា ឆៃប៉ូវ, ឆៃថាវ, ទឹកស៊ីអ៊ី, ឆា,កុងស៊ី,យីហោ,កាវ, គុយទាវ,ចាប់ឆាយ,កៅអី ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com