ជាតិ
សង្គមជាតិ
«​ចំប៉ី​ខ្មៅ​» ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​តុលាការ នា​រសៀល​ថ្ងៃទី​៦ កុម្ភៈនេះ​
06, Feb 2019 , 3:11 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ យុវជន យិន ហេង  «​ចំប៉ី​ខ្មៅ​» ត្រូវបាន​នគ​របាល​ខណ្ឌដូនពេញ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៦ កុ​ម្ភៈ​ ​នេះ​។ នេះ​បើ​យោងតាម លោក ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការនគរបាល​ខ​ណ្ឌ​ដូនពេញ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ អធិការ​រូបនេះ បាន​និយាយថា នគរ​បាល​ខណ្ឌដូនពេញ បាននិង​កំពុង​ស៊ើបអង្កេត លើ​ករណី​ជុំវិញ​ដែល​ចំប៉ី​ខ្មៅ​ជេរប្រមាថ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​នេះ​។ លោក​បាន​បន្តថា ការបញ្ជូន​ខ្លួន​ចំប៉ី​ខ្មៅ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់ជូន​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​តាមផ្លូវ​ច្បាប់ ក្នុងការ​ជេរប្រមាថ​នេះ​។​
 
​សូមបញ្ជាក់ថា ចំប៉ី​ខ្មៅ ត្រូវបាន​សមត្ថកិច្ច បាន​ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោយ​រូបគេ បាន​ប្រើ​ពាក្យសម្តី​ជ្រុលជ្រួស​ដែលមាន​លក្ខណៈប្រមាថ​ពូជសាសន៍​ខ្មែរ​៕
 

Tag:
 តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com