កីឡាជាតិ
ជាតិ
លោក ស សុខា លើក​ពី​គោលការណ៍​៦​ចំណុច​ក្នុង​ការពង្រឹង​វិស័យ​កីឡា​
06, Feb 2019 , 10:39 pm        
រូបភាព
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
ដោយ: ថ្មីៗ
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រំលឹក​ថ្នាក់ដឹកនាំ​មន្ទីរអប់រំ​យុវជន និង​កីឡា រាជធានី ខេត្ត ទាក់ទង​នឹង​គោលការណ៍​៦​ចំ​ណុង​ក្នុងការ​ពង្រឹង​វិស័យ​កីឡា​នៅ​កម្ពុជា ដោយ​ចាប់ផ្តើម​ពី​កម្រិត​មូលដ្ឋាន​។​

 
​រដ្ឋលេខាធិការ​រូបនេះ បានលើកឡើង​ពី​គោលការណ៍​ទាំង​៦ នា​ពិធី​បើក​កិច្ចប្រជុំ​បូកសរុប​ការងារ​អនុវិស័យ​អប់រំ​កាយ និង​កីឡា​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ឆ្នាំ​២០១៩ ដែល​រៀបចំ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ II កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ​។​
 
​គោលការណ៍​ទាំងនោះ​រួមមាន​៖
 
១. មន្ទីរ​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​អោយបាន​គត់​មុត​។ 
២. សហការ​ជាមួយ​សហព័ន្ធ​នានា ដើម្បី​ចុះ​បណ្ដុះបណ្ដាល​ជំនាញ​កីឡា​។ 
៣. គ្រប់គ្រង​វត្តមាន​គ្រូ​កីឡា និង​ការអនុវត្ត​ម៉ោង​កីឡា​តាម​សាលា​ឲ្យ​បានជា​ប់លាប់ និង​ជាក់លាក់​។ 
៤. ធ្វើ​របាយការណ៍​ជូន​ក្រសួង​អោយបាន​ទៀងទាត់ ដើម្បី​ក្រសួង​តាមដាន​ការអនុវត្ត វាយតម្លៃ និង​ដាក់​ទិសដៅ​ប្រកបដោយ​ប្រសិទ្ធភាព​។ 
៥. រៀបចំ​ការប្រកួត​កីឡា​គ្រប់​ប្រភេទ ដើម្បី​ពង្រឹង ពង្រីក​សមត្ថភាព គុណភាព និង​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ឆ្នាំ​២០២៣​។​
៦. រួមគ្នា​ជា​ពហុ​វិស័យ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​ទាំង​ថ្នាក់​ខេត្ត ជាតិ និង​អន្តរជាតិ​៕

Tag:
 ស សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com