ជាតិ
ឆេះ​ផ្ទះ​៤​ខ្នង នៅ​មេមត់ ដោយសារ​ភ្លើងទៀន​
07, Feb 2019 , 6:19 pm        
រូបភាព
​ផ្ទះ​ឈើ​៤​ខ្នង របស់​ប្រជាពលរដ្ឋ ត្រូវបាន​ឆេះ​អស់ទាំង​ស្រុង និង​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន ដោយសារ​ការអុច​ធូប​និង​ទៀន​។ ករណីនេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភ​: ឆ្នាំ​២០១៩ នៅ​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

 

 
​សមត្ថ​កិច្ច​បាន សន្និដ្ឋានបាន​ឲ្យ​ដឹងថា មូលហេតុ​អគ្គិភ័យ គឺ​បណ្តាលមកពី​ការដុត​ធូប និង​ភ្លើងទៀន​របស់​ម្ចាស់ផ្ទះ​។ លោក បែន រ​ត្ន័ ស្នងការ​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ថា បាន​បញ្ជា​រថយន្ត​អគ្គិភ័យ​ឲ្យ​ជួយ​អន្តរាគមន៍​ពន្លត់​ករ​ណី អគ្គិភ័យ​ដ៍​សន្ធោសន្ធៅ​នេះ និង​បាញ់​ទឹក​ពន្លត់​រលត់ វិញ​ទាំងស្រុង​នៅវេលា​ម៉ោង​ប្រមាណ ១១​ព្រឹក​៕    
 

Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com