ជាតិ
អាជ្ញាធរ​ពិន័យ​បាន​ជាង​៥០០​លាន​រៀល ពី​រថយន្ត​លើស​ទម្ងន់​ជាង​២០០​គ្រឿង នៅ​ដើមឆ្នាំ​២០១៩
08, Feb 2019 , 8:59 pm        
រូបភាព
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
​គិត​ត្រឹម​ក្នុង​ខែមករា ឆ្នាំ​២០១៩ គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ២១៥​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៥៣១,៩០០,០០០ រៀល​។ បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លួ​វ​ការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

 
​ក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន​បាន​ឲ្យ​ដឹងថា ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំង​២១៥​គ្រឿង​នេះ មានការ​កើនឡើង​ចំនួន​១​គ្រឿង ដោយ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៨ មាន​២១៤​គ្រឿង ។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់ ៣២​តោន​។​


រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន


រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
 
​សម្រាប់​រថយន្ត​លើស​ទម្ងន់ ដែល​ខាង​ជំនាញ​របស់​ក្រសួង​សាធារណការ ឃាត់​បាន​ដោយ​ក្រុមការងារ​ចល័ត​ក្រសួង​៥២​គ្រឿង បន្ទាប់មក​គឺ​ខេត្តកំពង់ចាម មាន​រថយន្ត​៣៣​គ្រឿង​លើស​ទម្ងន់ ដែល​ឃាត់​បាន​នៅ​ស្ថានីយ​ថ្នល់កែង និង ខែល​ជ័យ​។ ចំណែក​ខេត្ត​ត្បូងឃ្មុំ មាន​រថយន្ត​១៩​គ្រឿង​លើ​ទម្ងន់​នៅ​ស្ថានីយ​ថ្នល់ទទឹង ខណៈ​ខេត្តកំពង់ធំ ឃាត់​បាន​រថយន្ត​១៥​គ្រឿង នៅ​ស្ថានីយ​ប្រាសាទ ។ ដោយឡែក​រថយន្ត​១៣​គ្រឿង​នៅ​ខេត្តស្ទឹងត្រែង ឃាត់​បាន​នៅ​ស្ថានីយ​រាជា​នុ​កូ​ល ហើយ​រថយន្ត​១២​គ្រឿង​នៅ​ខេត្តព្រៃវែង នៅ​ស្ថានីយ​ព្រៃ​ល្ពៅ និង​អ្នក​លឿង​។ ចំណែក​ខេត្តកណ្ដាល​ឃាត់​រថយន្ត​លើស​ទម្ងន់​បាន​១១​គ្រឿង  ពោធិ៍សាត់​៧​គ្រឿង រតនគិរី​៧​គ្រឿង កំពង់ឆ្នាំង​៦​គ្រឿង កំពង់ស្ពឺ​៦​គ្រឿង ក្រចេះ​៦​គ្រឿង បន្ទាយមានជ័យ​៥​គ្រឿង សៀមរាប​៥​គ្រឿង ស្វាយរៀង​៣​គ្រឿង ស្វាយរៀង​៣​គ្រឿង ភ្នំពេញ​៣​គ្រឿង កំ​ពត់ និង​ខេត្ត​ព្រះសីហនុ​១​គ្រឿង​៕
 

Tag:
 រថយន្ត​
  ដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com