ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ខ្សែកាបអាកាសតាមផ្លូវ៥ខ្សែទៀត នឹងកាត់ទម្លាក់ចូលក្រោមដីដើម្បីសោភណ្ឌភាពក្រុងសៀមរាប
× សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប និងមន្ទីរប្រៃសនណីយ៍ និងទូរគមនាគមន៍ កំពុងមមាញឹកក្នុងការអនុវត្តគម្រោងកាត់ខ្សែកាបអាកាសតាមបង្គោលខ្សែភ្លើងសំខាន់ៗក្នុងក្រុងសៀមរាប។
បច្ចុប្បន្ន គម្រោងនេះអនុវត្តន៍ បានជាង ៥០ភាគរយហើយ បើគិតចាប់ពីខែ សីហា ឆ្នាំ២០១៨មក ដោយក្នុងនោះ បានចុះកាត់ខ្សែកាបនៅលើផ្លូវចំនួន ៦ក្នុងចំណោម ១១ខ្សែ ដែលបានដាក់គោលដៅ។ សរុបទាំងផ្លូវ៦ខ្សែ ដែលអាជ្ញាធរបានចុះអនុវត្តន៍កន្លងមក គិតជាប្រវែងខ្សែភ្លើងសរុបជាង ២៤គីឡូម៉ែត្រ។ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍បញ្ជាក់ថា អាជ្ញាធរនឹងចុះអនុវត្តន៍លើផ្លូវ៥ខ្សែទៀត ដើម្បីបញ្ចប់គម្រោងនេះ ហើយក៏មានគម្រោងរៀបចំតាមផ្លូវសំខាន់ៗ ដែលមានភាពរញ៉េរញ៉ៃ នៅតាមបង្គោលខ្សែភ្លើងនានាដែលអាចបង្កជាហានិភ័យដោយយថាហេតុបន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ។
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មានថ្មីៗ និងលោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com