ជាតិ
២៥ខេត្ត/រាជធានី
ទេសចរជាតិ-អន្តរជាតិជិត១លាននាក់ ដើរកម្សាន្តនៅកម្ពុជា ក្នុងថ្ងៃចូលឆ្នាំចិន
× ភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង៩៣,៤ម៉ឺននាក់ បានទៅលេងកម្សាន្តនៅទូទាំង២៥រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមភ្ញៀវទេសចរសរុបនេះ មានភ្ញៀវទេសចរអន្តរជាតិជាង១០,៨ម៉ឺននាក់។ នេះបើយោងតាមស្ថិតិពីក្រសួងទេសចរណ៍។
ស្ថិតិដដែល បានបង្ហាញថា ក្នុងចំណោមភ្ញៀវទេសចរសរុបទាំង២៥រាជធានី-ខេត្ត មានខេត្ត៥ដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេ។ ក្នុងនោះ រួមមាន ខេត្តកែប មានភ្ញៀវទេសចរជាង១៣ម៉ឺននាក់, ខេតកំពត មានជាង១១ម៉ឺននាក់, ខេត្តសៀមរាប មានជាង៩ម៉ឺននាក់, ខេត្តកណ្តាល មានជាង៨ម៉ឺននាក់ និងខេត្តបាត់ដំបង មានជាង៦ម៉ឺននាក់៕
Tag:
ទេសចរណ៍
២៥ខេត្ត-ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com