អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន Top 5 ជា​ជម្រើស​ដ៏​ល្អ​របស់​លោកអ្នក​
11, Feb 2019 , 10:26 am        
រូបភាព
ដោយ:
​សង្គ្រាម​ទីផ្សារ​ទូរ​សព្ទ​ដៃ កំពុងមាន​ការប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ ទាំង​គុណភាព និង​តម្លៃ​។ តាម​ការសង្កេត ជាទូទៅ​មនុស្ស​ដែលមាន​វ័យ​ពី​១៥​ឆ្នាំ ឡើងដល់​៤៥​ឆ្នាំ សុទ្ធ​តែមាន​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​ទាំងអស់​។ អ្នកខ្លះ​មាន​ទូរ​សព្ទ​ផ្ទាល់ខ្លួន​១​គ្រឿង អ្នកខ្លះ​ទៀត​មាន​២​គ្រឿង ឬ​៣​គ្រឿង​ក៏មាន ដើម្បី​បំពេញ​កិច្ចការងារ​ប្រចាំថ្ងៃ និង​តម្រូវការ​ជា​ចាំបាច់​របស់​ពួកគេ​។ កត្តា​ទាំងអស់នេះ ទើប​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ​ល្បីៗ​ទាំងអស់ ខិតខំ​ប្រឹងប្រែង​រក​អ្វីដែល​ថ្មី សម្រាប់​ផលិត​ម៉ូ​ឌែ​ល​ទូរ​សព្ទ​ជំនាន់​ក្រោយៗ​របស់​ពួកគេ ឲ្យ​កាន់តែ​ល្អ និង​ទាក់ទាញ​។
 
​អ្វីដែល​ផលិតករ​ទូរ​សព្ទ និង​ម្ចាស់​ក្រុមហ៊ុន​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន តែងតែ​គិតគូរ​នោះ ការ​រចនា​រូបរាង​ខាងក្រៅ ដែលមាន​ភាព​ទាក់ទាញ និង​គុណភាព​ផ្នែក​ខាងក្នុង ដែល​ទាន់សម័យ​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប និង​តម្លៃ​សមរម្យ អាច ទទួលយកបាន​ក្នុង​ទីផ្សារ​ទូរ​សព្ទ​។ មាន​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ចំនួន​៥ ដែល​កំពុងមាន​ភាពលេច​ធ្លោ​ខ្លាំង ក្នុង​ទីផ្សារ​ទូរ​សព្ទ មិន​ថា​នៅក្នុង​ប្រទេស​កម្ពុជា ឬ​បណ្តា​ប្រទេស​នៅលើ​សកលលោក​នោះទេ​។ ក្នុងនោះ​មាន​ស្មា​ត​ហ្វូ​ន Apple, Samsung,  OPPO, LG និង Sony ជាដើម​។ Apple, Samsung ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចាស់ទុំ​ជាងគេ ដែលមាន​ការគាំទ្រ​ច្រើន​។ ចំណែក​ម៉ូ​ឌែ​ល LG និង Sony វិញ​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ដែល​បាន​កសាង​កេ​រ្ត៍​ឈ្មោះ​យូរ​មកហើយ​ដែរ ហើយ​មនុស្ស​ជំនាន់​ថ្មី​មួយចំនួន នៅតែ​ប្រើប្រាស់​ម៉ូ​ឌែ​ល​ទូរ​សព្ទ​ទាំងនេះ ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​។​






 
​ស្របពេល​ជាមួយគ្នានេះដែរ បើ​យើង​ក្រលេកមើល​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ជំនាន់​ថ្មីៗ​អី​ឡូ​វ​នេះ​វិញ ហាក់​មាន​ចំណុច​លេចធ្លោ​កាន់តែខ្លាំង​បន្ថែមទៀត ដែល​អាច​អន្ទង​ចិត្ត​អ្នកប្រើប្រាស់​ទូរ​សព្ទ​សឹងតែ​គ្រប់​វ័យ នោះ​គឺ​ស្មា​ត​ហ្វូ​ន​របស់ OPPO តែម្តង ដែល​គ្រប់​ម៉ូ​ឌែ​ល​របស់​ក្រុមហ៊ុន​នេះ តែងតែ​ទទួលបាន​ការគាំទ្រ​ខ្លាំង តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ នៅក្នុង​ប្រទេស​កម្ពុជា​។ ដូចដែល​លោកអ្នក​ធ្លាប់​បានដឹង​ស្រាប់​ហើយ​ថា ម៉ូ​ឌែ​ល F9 និង R17 Pro ជា​អ្នកជំនាន់ក្រោយ​របស់ OPPO ពិតជា​ប្លែក​ភ្នែក និង​ទាក់ទាញ​ខ្លាំង​មែនទែន ទាំង​រូបរាង​ខាងក្រៅ និង​ពណ៌​បែប Gradient ។  ជាពិសេស គឺ​ម៉ូ​ឌែ​ល R17 Pro ដែលមាន​ទំហំ Ram 8GB កាមេរ៉ា​បែប​បច្ចេកវិទ្យា​ដ៏​ទំនើប និង​បច្ចេកវិទ្យា​សាក​ថ្ម Super VOOC សាក​ត្រឹមតែ​រយៈពេល​ខ្លី និង​មាន​សុវត្ថិភាព​ថែមទៀត​ផង ដែល​អាច​និយាយបានថា ធ្វើ​ឲ្យ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​ជំនាន់​ចាស់ៗ មានការ​ញញើត​បន្តិច​ដែរ ពី​ព្រោះតែ​អតិថិជន​យ៉ាងច្រើន​លើសលុប បាន​សម្រុក​ទៅជា​វ​ទូរ​សព្ទ​ម៉ូ​ឌែ​ល​ថ្មីៗ​របស់ OPPO ភ្លូកទឹកភ្លូកដី ដែល​ធ្វើ​ឲ្យ​អត្រា​លក់​ចេញ​របស់​ក្រុមហ៊ុន​នេះ នៅលើ​ទីផ្សារ ហក់​ឡើង​ខ្ពស់​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។​




 
​ដូច្នេះ​យើងទាំងអស់គ្នា រង់ចាំ​មើល​ជា​បន្តទៅ​ទៀតថា ម៉ូ​ឌែ​ល​ទូរ​សព្ទ​ណាខ្លះ ដែល​អាច​ទាក់ទាញ​អ្នកប្រើប្រាស់​បាន​ច្រើនជាងគេ ហើយ​ម៉ូ​ឌែ​ល​ទូរ​សព្ទ​ណា​មាន​ប្រជាប​ប្រិយភាព​ខ្លាំងជាងគេ នៅ​ឆ្នាំ​បន្តបន្ទាប់​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com