ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការចងចាំចុះខ្សោយ អាចបណ្តាលមកពី … 
×![]()
ខាងក្រោមនេះ គឺជារឿងទូទៅដែលអាចបណ្តាលអោយចុះខ្សោយការចងចាំ ៖
– ថ្នាំ៖ ថ្នាំទាំងមានវេជ្ជបញ្ជា និងថ្នាំដែលអាចទិញនៅតាមទីផ្សារ អាចបណ្តាលអោយចុះខ្សោយការចងចាំបាន។ ថ្នាំទាំងនោះរួមមាន ថ្នាំប្រឆាំងនឹងការធ្លាក់ទឹកចិត្ត ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ថ្នាំប្រឆាំងនឹងការថប់អារម្មណ៍ ថ្នាំបន្ធូរសាច់ដុំ ថ្នាំរំងាប់អារម្មណ៍ ថ្នាំឲ្យគេង និងថ្នាំបំបាត់ការឈឺចាប់ដែលត្រូវបានឲ្យក្រោយពីវះកាត់។
– ស្រា បារី៖ ការផឹកស្រាច្រើន ត្រូវបានគេស្គាល់ថាជាមូលហេតុនៃការចុះខ្សោយការចងចាំ។ ការជក់បារីប៉ះពាល់ការចងចាំដោយបន្ថយបរិមាណអុកស៊ីសែនដែលចូលទៅក្នុងខួរក្បាល។ ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលជក់បារីបានរកឃើញថាពិបាកស្គាល់ឈ្មោះអ្នកដទៃជាងអ្នកដែលមិនជក់បារី។
– ការផ្លាស់ប្តូរការគេង៖ ទាំងគុណភាព និងបរិមាណនៃការគេង គឺសំខាន់សម្រាប់ការចងចាំ។ គេងតិចពេក ឬភ្ញាក់ច្រើនដងពេកនៅពេលគេង អាចនាំអោយអស់កម្លាំង។
– ជំងឺធ្លាក់ទឹកចិត្ត និងស្ត្រេស៖ ការធ្លាក់ទឹកចិត្ត អាចពិបាកនឹងយកចិត្តទុកដាក់ និងគិត ដែលនេះអាចប៉ះពាល់ដល់ការចងចាំ។
– កង្វះសារជាតិចិញ្ចឹម៖ សារជាតិចិញ្ចឹមល្អ គឺសំខាន់ដើម្បីមុខងារខួរក្បាលត្រឹមត្រូវ។ កង្វះវីតាមីន B1 និង វីតាមីន B12 អាចប៉ះពាល់ដល់ការចងចាំ។
– គ្រោះថ្នាក់ក្បាល៖ ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ឬដួល អាចប៉ះពាល់ខួរក្បាល និបណ្តាលឲ្យមានការចុះខ្សោយការចងចាំក្នុងរយៈពេលខ្លី និងរយៈពេលវែង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com