សៀមរាប FC“A” គឺជា​ជើងឯក នៃ​ព្រឹត្តិការណ៍​Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​សៀមរាប​
អត្ថបទពាណិជ្ជកម្ម
សៀមរាប FC“A” គឺជា​ជើងឯក នៃ​ព្រឹត្តិការណ៍​Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​សៀមរាប​
11, Feb 2019 , 4:24 pm        
រូបភាព
​ខេត្តសៀមរាប​៖ ព្រឹត្តិការណ៍​ការប្រកួត នៃ​ក្របខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 បន្តបាន​រកឃើញ​ជើង​ខ្លាំង​១២​ក្រុម​បន្ថែមទៀត​។ ក្រុម​សៀមរាប FC “A”  បាន​គ្រង​ជើងឯក​ប្រចាំ​មណ្ឌល​ក្រុង​សៀមរាប នា​យប់​ថ្ងៃទី​១០ ខែកុម្ភៈ  ឆ្នាំ​២០១៩  ដែលជា​មណ្ឌល​ទី​៦ នៅ​ទីលាន​អង្គរ​ឃ្យុ​ង​យូ ដោយ​ការប្រកួត​មាន​១១៨​ក្រុម​។​
 
​ការ​គ្រង​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ក្រុង​សៀមរាប​របស់​ក្រុម សៀមរាប FC“A” លើក​នេះ ក្រោយ​យកឈ្នះ​ក្រុម​សៀមរាប FC លទ្ធផល ៣​ទល់​១ ។ ចំណែក​ក្រុម Fratello FC “​អាជ្ញាធរ​អប្សរា​” ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់ពី​យកឈ្នះ​ក្រុម​វត្ត​ស្វាយ United ក្នុង​លទ្ធផល​២​ទល់​១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូចគ្នា​។ ចំពោះ​៨​ក្រុម ដែល​ត្រូវ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាងមុខនេះ រួមមាន ក្រុម​គិរី​ដងរែក ក្រុម​គិរី​ដងរែក FC “B” ក្រុមយុវជន​សៀមរាប ក្រុម​ក្លិប​បាល់ទាត់​ដំរី “A” ក្រុម The Brother “A” ក្រុម The Brother FC ក្រុម Fleep Step “B” និង​ក្រុម Freedom FC ។​


 
​សម្រាប់​រង្វាន់​ក្រុម​ជើងឯក​មណ្ឌល​ក្រុង​សៀមរាប គឺ​ក្រុម​សៀមរាប FC “A” ទទួលបាន​ប្រាក់រង្វាន់​១៥០០​ដុល្លារ ។ ក្រុម​ជើងឯក​រង បាន​ទៅលើ​ក្រុម សៀមរាប FC ទទួលបាន​ប្រាក់រង្វាន់​១០០០​ដុល្លារ​។ ក្រុម​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅលើ​ក្រុម Fratello FC “​អាជ្ញាធរ​អប្សរា​” ទទួលបាន​ប្រាក់រង្វាន់​៥០០​ដុល្លារ និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅលើ វត្ត​ស្វាយ​United ទទួលបាន​ប្រាក់រង្វាន់​២០០​ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ។​




 
​ដោយឡែក​ក្រុង​សៀមរាប​ដែលជា​មណ្ឌល​ទី​៦​នេះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត បានជ្រើសរើស​យក​១២​ក្រុម ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦ និង​ទី​១៧ មីនា ឆ្នាំ​២០១៩ ខាងមុខ​។ ជាពិសេស​ក្រុម​ទាំងអស់នេះ មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក​កីឡាករ​បាល់ទាត់ Ronaldinho​។​




 
​ជាមួយ​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នោះ​នាពេល​រាត្រី ដោយមាន​ការចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប ក្នុងប្រទេស​កម្ពុជា រួមមាន លោក ព្រាប សុវត្ថិ​, អ្នកនាង ពេជ្រ សោភា​, លោក នី​កូ​, លោក នី រតនា​, លោក Step និង​ឌី​ជេ Maily​។ ហើយ​តារាចម្រៀង​ទាំងអស់​បាន​លើកយក​សុទ្ធសឹង ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ក្រុង​សៀមរាប សប្បាយរីករាយ និង​រាំ​កម្សាន្ត ទៅតាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយរីករាយ​គ្រប់គ្នា ពេញ​ខាងមុខ​ឆាក​តន្ត្រី​។ ជាមួយគ្នា​នោះ ក្លិប​ទឹកកក​ដ៏​ពេញនិយម ក៏បាន​ទាក់ទាញ​ទស្សនិកជន នៅ​ខេត្តសៀមរាប​ចូលរួម​ទស្សនា​រាប់ពាន់នាក់​ផងដែរ​។​




 
​ស្រា​បៀរ​ថៃ​ហ្គ័​រ ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់ លំដាប់ថ្នាក់​អន្តរជាតិ មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​
 
​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com