ជាតិ
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំលើទី១៤ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
× កម្ពុជានឹងរៀបចំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ពីថ្ងៃទី១៣ ដល់១៤ កុម្ភៈ ឆ្នាំ២០១៩។ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ ។
កិច្ចប្រជុំលើកទី១៤នេះ ផ្ដោតសំខាន់លើការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបតិ្តការ បង្កើនទំនាក់ទំនងល្អរវាងកងទ័ពនៃ ប្រទេសទាំងពីរ ។ ជាពិសេសក្នុងកិច្ចការពារ និងរក្សាឲ្យបានរឹងមាំនូវ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍតាមបណ្ដោយព្រំដែន និងការដោះស្រាយបញ្ហាប្រឈមនានា នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ ។
កិច្ចប្រជុំនេះ ដឹកនាំដោយសម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រី្តក្រសួងការពារជាតិ ជាមួយសមភាគីថៃ លោក Prawit wongsuwon ។
© រក្សាសិទ្ធិដោយ thmeythmey.com