កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​អ្នកចាំទី ដែល​ជួយ​អង់គ្លេស​ឈ្នះ World Cup ឆ្នាំ​១៩៦៦ ស្លាប់​ក្នុង​អាយុ ៨១ ឆ្នាំ​
12, Feb 2019 , 5:57 pm        
រូបភាព
​លោក Gordon Banks អ្នកចាំទី​ដៃ​ស្អិត ដែល​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ឈ្នះ​ពាន​កីឡាបាល់ទាត់​ពិភពលោក World Cup ឆ្នាំ​១៩៦៦ បានទទួល​មរណភាព​ក្នុង​អាយុ ៨១​ឆ្នាំ​។

 
​លោក Banks ត្រូវបាន​គេ​ចាត់ទុកថា​ជា​សមាជិក​សំខាន់​មួយរូប​ក្នុង​តំណែង​ជា​អ្នកចាំទី​នា​ព្រឹត្តិការណ៍​នោះ​។ លោក​ក៏ត្រូវ​បានតែងតាំង​ជា​អ្នកចាំទី​ល្អ​បំផុត​របស់ FIFA ដល់​ទៅ ៦​ដង និង​បង្ហាញខ្លួន​ឲ្យ​ជម្រើសជាតិ​អង់គ្លេស ៧៣​លើក​ក្នុង​អាជីព​។​
 
​អ្វីដែល​ធ្វើ​ឲ្យ​គេ​ស្គាល់​ពី​ភាព​អស្ចារ្យ​របស់ Banks កាន់តែច្បាស់​នោះ គឺ​លោក​ជា​អ្នក​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​របស់​ស្តេច​បាល់ទាត់ Pele នា​ជំនួប​រវាង​អង់គ្លេស និង​ប្រេ​ស៊ី​ល នៅ World Cup ឆ្នាំ​២៩៧០​។​
 
​មា​នទី​កំណើត​នៅ Sheffield នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​១៩៣៧ Banks ធ្លាប់​ឈ្នះ League Cup ជាមួយ Stoke City និង Leicester City មុនពេល​ចូលនិវត្តន៍​ពី​អាជីព​កីឡាបាល់ទាត់​ក្នុង​ឆ្នាំ ១៩៧៣​។​


 Gordon Banks អំឡុងពេលបង្ហាញខ្លួនឲ្យអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រ World Cup ទល់នឹងក្រុមអាល្លឺម៉ងខាងលិច នៅកីឡដ្ឋាន Wembley.
 
​គ្រួសារ​សព​រៀបរាប់ថា​លោក​បានទទួល​មរណភាព​ដោយ​សុខ​ស្រួល​មិន​ពិបាក​អ្វី​នោះទេ ប៉ុន្តែ​ពួកគេ​មានការ​សោកស្តាយ​មនុស្ស​ជាទី​ស្រលាញ់​ដូចជា Banks នេះ​។ 
«​យើង​មានការ​ក្តុកក្តួល​នៅពេល​បាត់បង់​គាត់ ប៉ុន្តែ​យើង​មានការ​ចងចាំ​ដ៏​សប្បាយរីករាយ​ជាមួយ​គាត់​ច្រើន​»៕

Tag:
 បាល់ទាត់​
  Gordon Banks
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com