ជាតិ
សេដ្ឋកិច្ច
សម្ដេច​ប្រាប់​ឲ្យ CDC រៀបចំ​វេទិកា​ពិភាក្សា​អំពី​កំណែទម្រង់សេដ្ឋកិច្ច ជាមួយ​អ្នកពាក់ព័ន្ធ​
14, Feb 2019 , 6:19 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនាសន្និបាតក្រសួងមហាផ្ទៃ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៩
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនាសន្និបាតក្រសួងមហាផ្ទៃ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៩
ដោយ:
​ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន បានស្នើ​ឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រៀបចំ​វេទិកា​ពិភាក្សា​រវាង​រដ្ឋា​ភិ​បាល និង​វិស័យ​ឯកជន អំពី​បញ្ហា​កំណែទម្រង់សេដ្ឋកិច្ច នៅ​ខែមីនា ខាងមុខនេះ​។ សម្ដេច​បាន​ថ្លែង​ដូចនេះ​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​។​


 
«​ខ្ញុំ​សូម​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ផ្នែក​ពាក់ព័ន្ធ រៀបចំ​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​នៅក្នុង​ខែមីនា​ខាងមុខនេះ​ដើម្បី​យើង​ពិភាក្សា​បន្ថែមទៀត​ទៅលើ​បញ្ហា​ទាក់ទង​នឹង​កំណែទម្រង់ ដែល​យើង​ត្រូវប្រកាន់យក​ដើម្បី​ជំរុញ​ល្បឿន​កំណើនសេដ្ឋកិច្ច​របស់​យើង​»​។ សម្ដេច ហ៊ុន សែន មានប្រសាសន៍​ដូចនេះ​ក្នុង​ពិធី​ខាងលើ​។​
 
​វេទិកា​ពិភាក្សា​ពី​កំណែទម្រង់សេដ្ឋកិច្ច ដែល​នឹងត្រូវ​រៀបចំ​នៅ​ខែមីនា​ខាងមុខនេះ ទំនងជា​ត្រូវ​ពិភាក្សា​ច្រើន​អំពី​ការឆ្លើយតប​នឹង​ស្ថានភាព ដែល​កម្ពុជា​អាច​នឹងត្រូវ​ដក​ការអនុគ្រោះ​ពន្ធ​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ EBA ជា​បណ្ដោះអាសន្ន​នាពេលខាងមុខ​ពី​សហភាព​អឺរ៉ុប​។​
 
​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​នេះដែរ សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់​ពី​ភាពចាំបាច់​ដែល​កម្ពុជា​ត្រូវតែ​ធ្វើកំណែទម្រង់​ស៊ីជម្រៅ ដើម្បី​ឲ្យ​កម្ពុជា​អាច​លក់​ផលិតផល​ដោយ​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ ទោះ​គ្មាន​ការអនុគ្រោះ​ពី​គេ​ក៏ដោយ​៕
 

Tag:
 EBA
© រក្សាសិទ្ធិដោយ thmeythmey.com