អន្តរជាតិ
សេត​វិមាន​មាន​សុ​ដ្ឋិ​និយម​ចំពោះ​ការចរចា​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ប៉េកាំង​
15, Feb 2019 , 7:59 pm        
រូបភាព
រដ្ឋមន្រ្តីហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោក Steven Mnuchin (ខាងឆ្វេង) ឧបនាយករដ្ឋមន្រ្តី លោក Liu He​ (ខាងស្តាំ) នៅក្នុងកិច្ចប្រជុំ ពាណិជ្ជកម្មក្នុងទីក្រុងប៉េកាំង៕ (រូបភាព AFP)
រដ្ឋមន្រ្តីហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោក Steven Mnuchin (ខាងឆ្វេង) ឧបនាយករដ្ឋមន្រ្តី លោក Liu He​ (ខាងស្តាំ) នៅក្នុងកិច្ចប្រជុំ ពាណិជ្ជកម្មក្នុងទីក្រុងប៉េកាំង៕ (រូបភាព AFP)
ដោយ: VOA
​ទីប្រឹក្សា​សេដ្ឋកិច្ច​កំពូល​ប្រចាំ​សេត​វិមាន​បានបង្ហាញ​ភាពជឿជាក់​នៅក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ដែល​កំពុង​បន្ត​កើតឡើង​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ទីក្រុង​ប៉េកាំង​។ នាយក​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​លោក Larry Kudlow បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅឯ​សេត​វិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​«​ដំណើរ​ការចរចា​នៅក្នុង​ក្រុង​ប៉េកាំង​គឺមាន​ដំណើរ​ការល្អ​»​។​


 
​លោក Kudlow បានផ្តល់​ព័ត៌មាន​មួយចំនួន ប៉ុន្តែ​បាន​និយាយថា ប្រតិភូ​សហរដ្ឋអាមេរិក​ដែល​ដឹកនាំ​ដោយ​តំណាង​ពាណិជ្ជកម្ម​លោក Robert Lighthizer កំពុង​ចរចា​គ្រប់​ចំណុច​ទាំងអស់​នៅមុន​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ថ្ងៃស្អែក​នេះ​។ លោក Kudlow បាន​ថ្លែងថា​«​នេះ​គឺជា​សញ្ញា​ដ៏​ល្អ​មួយ​»​។​
 
​ក្រុម​ចរចា​កំពុងធ្វើការ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ត្រឹម​ថ្ងៃទី​១​ខែ​មិនា ដើម្បី​បញ្ចៀស​ការបង្កើន​ពន្ធគយ​ពី​១០​ភាគរយ​ទៅ​២៥​ភាគរយ ដោយ​សហរដ្ឋអាមេរិក​លើ​ទំនិញ​របស់​ចិន​ដែលមាន​ទឹកប្រាក់​ចំនួន​២០០​លាន​ដុល្លារ​។ លោក​ប្រធានាធិបតី Donald Trump បានស្នើ​កាលពីដើម​សប្តាហ៍​នេះ​ថា ប្រសិនបើ​មានការ​វិវត្តន៍​នៅក្នុង​កិច្ចចរចា នោះ​ថ្ងៃ​កំណត់​នៃ​ការតំឡើង​ពន្ធគយ នឹង​អាច​ត្រូវ​ពន្យា​ពេល​។ នៅពេល​សួរ​អំពី​ការពន្យា​ពេល លោក Kudlow បាន​ឆ្លើយថា​«​មិនទាន់មាន​ការសម្រេច​នៅឡើយ​ទេ​»​។​
 
​អ្នកវិភាគ​ដូចជា​លោក William Reinsch ដែលជា​អតីត​នាយក​ក្រុម​ប្រឹក្សាជាតិ​ទទួលបន្ទុក​ពាណិជ្ជកម្ម​បរទេស និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​នៅឯ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​និង​ការសិក្សា​អន្តរជាតិ​បាន​ថ្លែងថា កិច្ចចរចា​មាន​លក្ខណៈ​ស្មុគស្មាញ​ដោយ​តែ​នៅសល់​ចំនុច​បី​ផ្សេងទៀត​កំពុង​ចរចា​គ្នា​នៅឡើយ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com