សោកស្តាយ​! ព្រឹទ្ធាចារ្យ​ចម្រៀង​អា​យ៉ៃ ផ្លុ​ង មឿ​ក ទទួលមរណភាព​ក្នុង​អាយុ​៨៦​ឆ្នាំ​
ជាតិ
តារាល្បីៗ
សោកស្តាយ​! ព្រឹទ្ធាចារ្យ​ចម្រៀង​អា​យ៉ៃ ផ្លុ​ង មឿ​ក ទទួលមរណភាព​ក្នុង​អាយុ​៨៦​ឆ្នាំ​
15, Feb 2019 , 10:17 am        
រូបភាព
លោក ផ្លុ​ង មឿ​ក អ្នកចម្រៀង​អា​យ៉ៃ​ជើងចាស់ បានទទួល​មរណភាព​ក្នុង​អាយុ​៨៦​ឆ្នាំ នា​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ នៅពេទ្យព្រះកេតុមាលា បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។



«​លោក​ពុក ផ្លុ​ង មឿ​ក បានទទួល​មរណភាព​ហើយ គាត់​លា​ពី​ពួកយើង​រហូត​ហើយ បងប្អូន​ដ៏​សែន​កំសត់​ទាំងអស់គ្នា​អើយ​»​។ នេះ​ជាការ​រៀបរាប់​របស់លោក ផ្លុ​ង រស្មី ដែលជា​កូនប្រុស នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។

បើតាម​ក្រុមគ្រួសារ សពនឹងតម្កល់ធ្វើ​បុណ្យ​នៅវត្តស្វាយពពែរ។

​ព្រឹទ្ធាចារ្យ ផ្លុ​ង មឿ​ក មានកំណើត​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ លោក​ធ្លាប់បាន​បួស​រៀន​តាំងពីក្មេង ហើយ​ធ្លាប់​ឆ្លងកាត់​អាជីព​ជាជាង​កាត់សក់ ជាងមាស និង​មុខរបរ​ផ្សេងៗ​។ លោក​មាន​និស្ស័យ​ផ្នែក​សិល្បៈ​តាំងពីក្មេង​ផងដែរ ដោយមាន​សមត្ថភាព​ច្រៀង​អា​យ៉ៃ បទ​សម័យ ប្រពៃណី សំដែង​ល្ខោន បាសាក់ យីកេ កំប្លែង និង​ចេះ​ប្រើ​ឧបករណ៍​តន្ត្រី​មួយចំនួន​។





Tag:
 មរណភាព
  ផ្លុង មឿក
© រក្សាសិទ្ធិដោយ thmeythmey.com