ជាតិ
រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្មកម្ពុជា បានកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Mercedes-Benz នៅកម្ពុជារបស់ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា)
× រថយន្ត Mercedes-Benz ជាម៉ាករថយន្តដែលល្បីល្បាញមិនត្រឹមតែនៅកម្រិតពិភពលោកនោះទេ ក៏ជាម៉ាកមួយដ៏ល្បីនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយមានតែ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា តែមួយគត់ ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយ ដាក់លក់ នូវគ្រប់ប្រភេទរថយន្តពាក់ម៉ាក Mercedes-Benz ដ៏ពេញនិយមនេះនៅក្នុងប្រទេសកម្ពុជា។
យោងតាមលិខិតលេខ០៥២២ ព.ណ គតប ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា យើងខ្ញុំទទួលបាននោះ គឺក្រសួងពាណិជ្ជកម្មបានសរសេរដូច្នេះថា៖ «ក្រសួងពាណិជ្ជកម្ម ឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខលើរថយន្តពាក់ម៉ាកខាងលើ (Mercedes-Benz) នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ដែលទទួលបានពីក្រុមហ៊ុន Daimler AG ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូលនិងចែកចាយផ្តាច់មុខដែលក្រសួងបានតម្កល់ទុករួចហើយ» ដែលលិខិតនេះក៏ត្រូវបានយោងតាមមាត្រា៣និងមាត្រា១១នៃច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពីការប្រកួតប្រជែងមិនស្មោះត្រង់ផងដែរ។
លិខិតខាងលើនេះ មានន័យថាមានតែ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា តែមួយគត់ ដែលមានសិទ្ធិនាំចូល និងចែកចាយរថយន្តម៉ាក Mercedes-Benz ចូលមកប្រទេសកម្ពុជាបាន។ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា យើងខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលណា ដែលបំពានច្បាប់ លួចលាក់នាំចូលរថយន្ត Mercedes-Benz ដែលជាសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា។ សូមជម្រាបថា ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឬ ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង 017-231-488 ឬលេខ 023-231-488។
ទាក់ទងនឹងការចេញលិខិតបញ្ជាក់ការកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តពាក់ម៉ាក Mercedes-Benz នេះ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រសួងពាណិជ្ជកម្ម ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតបរិយាកាសប្រកួតប្រជែងដោយស្មោះត្រង់សម្រាប់អ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការជម្រុញឲ្យមានការគោរពកម្មសិទ្ធិបញ្ញា និងសិទ្ធិផ្តាច់មុខលើម៉ាកសញ្ញានេះ។ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ជឿជាក់ថា យន្តការនេះ នឹងការពារផលប្រយោជន៍របស់អ្នកវិនិយោគ ក៏ដូចជាអ្នកប្រើប្រាស់ ជាពិសេសទប់ស្កាត់នូវរាល់មុខទំនិញក្លែងក្លាយ និងទំនិញគេចពន្ធដែលប៉ះពាល់ដល់ប្រសិទ្ធភាពនៃការកៀរគរចំណូលពន្ធចូលរដ្ឋផងដែរ។
ហេតុអ្វីបានជាលោកអ្នក ត្រូវទិញរថយន្ត Mercedes-Benz ពីក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខ?
មូលហេតុដែលអតិថិជនត្រូវទិញរថយន្ត Mercedes-Benz ពីក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា និងមិនគួរនាំចូលរថយន្ត Mercedes-Benz ជាលក្ខណៈបុគ្គល ឬតាមរយៈការនាំចូលដោយគ្មានការអនុញ្ញាតពី ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ឬ ក្រុមហ៊ុន Daimler AG ដោយសារតែរថយន្តពាក់ម៉ាក Mercedes-Benz មានដូចជារថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញជាដើម ចាំបាច់ត្រូវផលិតតាមបែបបទបច្ចេកទេសពិសេសបំផុតដែលសមស្របទៅនឹងលក្ខខណ្ឌប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ មានន័យថា រថយន្តដែលនាំចូលតាមរយៈ ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ត្រូវបានផលិត និងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលត្រូវនឹងស្ថានភាពផ្លូវ អាកាសធាតុ និងជាពិសេសម៉ាស៊ីនគឺត្រូវដំណើរការជាមួយនឹងកម្រិតគុណភាពប្រេងឥន្ធនៈដែលកំពុងប្រើប្រាស់នៅកម្ពុជា។ លក្ខណៈបច្ចេកទេសពិសេសទាំងនេះត្រូវបានពិចារណាយ៉ាងល្អិតល្អន់មុននឹងបំពាក់លើរថយន្ត Mercedes-Benz ហើយធ្វើឲ្យរថយន្តនេះដែលរួមមានទាំងប្រភេទរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ និងរថយន្តធន់ធ្ងន់ជាដើមត្រូវមានសុវត្ថិភាព និងការជឿទុកចិត្តបានរាល់ពេលលោកអ្នកចាប់ដំណើរការម៉ាស៊ីនរថយន្តនីមួយៗ។ ចំពោះរថយន្ត Mercedes-Benz ផ្សេងទៀត ដែលបាននាំចូលមកដាក់លក់ ឬប្រើប្រាស់ក្នុងទីផ្សារកម្ពុជា ជាលក្ខណៈបុគ្គល ឬនាំចូលដោយបណ្តាហ្គារ៉ាស ឬហាងលក់រថយន្តផ្សេងៗ ដែលមិនមែនជាអ្នកចែកចាយផ្តាច់មុខ អាចប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងពេលដំណើរការ ព្រោះរថយន្តទាំងនោះមិនត្រូវបានផលិតសម្រាប់ការប្រើប្រាស់នៅកម្ពុជាយើងឡើយ។ ក្រុមហ៊ុន Daimler AG ក៏ធ្លាប់បានពន្យល់ហើយថារថយន្តទាំងនោះ ត្រូវបានផលិតឡើងសម្រាប់ការប្រើនៅសហរដ្ឋអាមេរិក អារ៉ាប់រួម និងបណ្តាប្រទេសផ្សេងៗនៅអឺរ៉ុប ឬនៅទីផ្សារផ្សេងទៀត ដែលមានលក្ខខណ្ឌតម្រូវការប្រេងឥន្ធនៈមានគុណភាពខ្ពស់ (អឺរ៉ូ៥ឬអឺរ៉ូ៦ ឬប្រហាក់ប្រហែលគ្នា) អាចជួបប្រទះនឹងបញ្ហាធ្វន់ធ្ងរ នៅពេលដែលម៉ាស៊ីនរថយន្តកំពុងដំណើរការ។ ជាញឹកញាប់ ធាតុផ្សំផ្សេងៗនៃប្រព័ន្ធប្រេងនិងប្រព័ន្ធប៊ិចប្រេង និងសូម្បីតែសមាសភាគមេកានិកនៃម៉ាស៊ីន (ពីស្តុងស៊ូប៉ាប់និងសមាសភាគដទៃផ្សេងទៀត) អាចរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ រីឯការធានារបស់ក្រុមហ៊ុនចំពោះរថយន្តទាំងនោះ នឹងផុតសុពលភាព នៅពេលដែលរថយន្ត ត្រូវបានប្រើប្រាស់នៅក្រោមលក្ខខណ្ឌដែលមានការផ្លាស់ប្តូរខុសពីលក្ខណៈដើម។ ដោយឡែកនៅក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា ក្រៅពីការរនាំចូលរថយន្ត Mercedes-Benz ដែលត្រូវនឹងលក្ខខណ្ឌប្រើប្រាស់នៅកម្ពុជាហើយ ថែមទាំងមានការផ្តល់ជូននូវការធានាលើសេវាកម្មក្រោយការលក់ចំនួនពីរឆ្នាំដោយឥតគិតថ្លៃ ព្រមទាំងមានសេវាកម្មថែទាំ ជួសជុល តោន បាញ់ថ្នាំ ប្តូរប្រេងម៉ាស៊ីន និងប្តូរគ្រឿងបន្លាស់សុទ្ធល្អ១០០%នាំចូលពីរោងចក្រដើមពិតៗ និងមានយន្តការីជំនាញៗជាតិនិងអន្តរជាតិដែលត្រូវបានបណ្តុះបណ្តាលពីអ្នកឯកទេសជនជាតិដើមពីប្រទេសអាល្លឺម៉ង់ដើម្បីផ្តល់ជូនដល់អតិថិជននូវបដិសណ្ឋារកិច្ចល្អ និងការជួសជុលថែទាំរថយន្តប្រកបដោយវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីសុវត្ថិភាព និងការសន្សំសំចៃរបស់អតិថិជន៕
© រក្សាសិទ្ធិដោយ thmeythmey.com