ជាតិ
ក្រសួង​វប្បធម៌​៖ បញ្ឈប់​ការប្រគំ​តន្ត្រី​ណា ដែលមាន​និន្នាការ​នយោបាយ និង​រើសអើង​
16, Feb 2019 , 9:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​សេចក្តី​បង្គាប់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ផ្គាក​ប្រគំ​តន្ត្រី​តាម​ទីសាធារណៈ​ណា ដែល​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ និង​សាធារណជន​។

 
​ចំណុច​ដែល​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា បាន​ហាម​ដាច់ខាត​រាល់​ការប្រគុំ​តន្ត្រី ឬ​ការសម្តែង​ណា ដែល​ប៉ះពាល់​អង្គ​ព្រះមហាក្សត្រ រើសអើង​ជាតិ​សាសន៍ ភេទ ពណ៌​សម្បុរ ភាសា ជំនឿ សាសនា ឬ​និន្នាការ​នយោបាយ ដែល​ប្រឆាំងនឹង​បូរណភាព​ទឹកដី ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ​ជាតិ សន្តិសុខ​ជាតិ ។ ជាពិសេស​រាល់​សកម្មភាព​ណា ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​វប្បធម៌ និង​ប្រពៃណី​ដ៏​ល្អ​របស់​ជាតិ​។​
 
​ក្នុងអំឡុងពេល​មាន​ភាពមិនប្រក្រតី​កើតឡើង នៅក្នុង​ការប្រគុំ​តន្ត្រី​ជា​លក្ខណៈ​ជាតិ​នោះ អាជ្ញា​ធរមាន​សមត្ថកិច្ច​មាន​សិទ្ធិ​ផ្អាក​ជា​បណ្តោះអាសន្ន​ភ្លាម​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​
 
​នៅក្នុង​សេចក្តីណែនាំ​ដដែល បាន​ប្រាប់​ឲ្យ​បុគ្គល​ដែលមាន​បំណង​ដាក់​ស្នើសុំ​លិខិតអនុញ្ញាត​ការប្រគុំ​ត​ន្រី្ត​តាម​ទីសាធារណៈ ត្រូវបំពេញ​បែបបទ​ស្នើសុំ​មក​អង្គការ​ច្រកចេញ​-​ចូល​តែមួយ នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត ឬ​ការិយាល័យ​ច្រក​-​ចេញចូល​តែមួយ នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​។ ចំពោះ​បុគ្គល​ដែល​ដាក់ពាក្យ​ស្នើសុំ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ពាក់ព័ន្ធ ដើម្បី​ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​បរិស្ថាន​ល្អ​។  ក្រសួង​វប្បធម៌​អនុញ្ញាត​ឲ្យ​រៀបចំ​តែ​កម្មវិធី​ធំៗ​ដូចជា កម្មវិធី​រៀប​អាពាហ៍ពិពាហ៍  និង​កម្មវិធី​ផ្សេងៗ​ទៀត​តែប៉ុណ្ណោះ​៕
 

Tag:
 ក្រសួង​វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com