«​វត្ថុ​អារម្មណ៍​»,«​សិ​ល្បា​រ​ម្មណ៍​», «​រូបារម្មណ៍​សិល្បៈ​» និង​«​សច្ចភាព​ជីវិត​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
«​វត្ថុ​អារម្មណ៍​»,«​សិ​ល្បា​រ​ម្មណ៍​», «​រូបារម្មណ៍​សិល្បៈ​» និង​«​សច្ចភាព​ជីវិត​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
18, Feb 2019 , 7:29 am        
រូបភាព
រូបភាពទាក់ទង​នឹង វត្ថុអារម្មណ៍ ពី​រាជបណ្ឌិត្យ​សភាកម្ពុជា
រូបភាពទាក់ទង​នឹង វត្ថុអារម្មណ៍ ពី​រាជបណ្ឌិត្យ​សភាកម្ពុជា
ក្នុង​កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា និង​អនុម័ត​បច្ចេក​សព្ទ​គណៈកម្មការ​អក្សរសិល្ប៍ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានកំណត់​និយម​ពាក្យថ្មី​ចំនួន​៤ ពាក្យ​បន្ថែមទៀត ដោយ​ពាក្យ​ទាំងនោះ​មានដូចជា «​វត្ថុ​អារម្មណ៍ សិ​ល្បា​រ​ម្មណ៍ រូបារម្មណ៍​សិល្បៈ និង​សច្ចភាព​ជីវិត​»​។



​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​ពន្យល់​ពាក្យ «​វត្ថុ​អារម្មណ៍​» ជា​រូប​វត្ថុ រូបភាព ឬ​រឿងរ៉ាវ​ផ្សេងៗ​នៅក្នុង​សា្ន​ដៃ​អក្សរសិល្ប៍ សិល្បៈ ដែល​ត្រូវបាន​ប្រធាន​អារម្មណ៍​របស់​អ្នកអាន អ្នក​ស្តាប់ អ្នកទស្សនា ទទួល​យកមក​ពិនិត្យ ពិចារណា​។

«​សិ​ល្បា​រ​ម្មណ៍​» ក្លាយ​មកពី​ភាសា​អង់គ្លេស Aesthetic image និង​ជា​ភាសា​បារាំង Image esthéti que ជា​រូបារម្មណ៍​សិល្បៈ​ដែល​កើតមានឡើង​នៅក្នុង​ប្រធាន​អារម្មណ៍​របស់​អ្នកអាន អ្នក​ស្តាប់ អ្នកទស្សនា បន្ទាប់ពី​មានការ​វិនិច្ឆ័យ​ចំពោះ រូបារម្មណ៍​ថា ល្អ​ឬ​មិនល្អ សម​ឬ​មិន​សម ពីរោះ ឬ​មិន​ពីរោះ​ជាដើម​។

«​រូបារម្មណ៍​សិល្បៈ​» ក្លាយ​ពី​ភាសា​បារាំង Image artistique ជា​ផ្ទាំង​រូបភាព​នៃ​គំនិត​ក្នុង​សា្ន​ដៃ​អក្សរសិល្ប៍  សិល្បៈ  ដែល​បង្កើតឡើង​តាមរយៈ​គំនិត​ច្នៃប្រឌិត​(​សិល្ប៍​វិធី​) របស់​អ្នកនិពន្ធ សិល្បករ​ឲ្យ​កើតឡើង ជា​រូបរាង ជា​រឿងរ៉ាវ ជា​ដំណើររឿង​អ្វីមួយ ដោយមាន​លក្ខណៈ​សមស្រប​ទៅនឹង​ទិដ្ឋភាព​សង្គម​ណាមួយ ធម្មជាតិ​ណាមួយ ឬ​មាន​លក្ខណៈ​អច្ឆរិយៈ​ក៏មាន​។ រូបារម្មណ៍​សិល្បៈ ជា​ផ្ទាំង​រូបភាព​នៃ​គំនិត​ដែល​ផុស​ឡើង​ក្នុង​អារម្មណ៍​របស់​អ្នកអាន អ្នក​ស្តាប់ និង​អ្នកទស្សនា​។

ចំណែក​«​សច្ចភាព​ជីវិត​» ជា​ភាសា​អង់គ្លេស truth of life ជា​ភាសា​បារាំង vérité de la vie ជា​ដំណើរ​រឿងរ៉ាវ​ពិត​ទាំងឡាយ​នៃ​សង្គម ដែល​កើតចេញពី​មនុស្ស ឬ​ពី​ធម្មជាតិ  ហើយ​ជាប់ទាក់ទង​យ៉ាង​ជិត​សិ្ន​ទ្ធ​នឹង​ជីវភាព​រស់នៅ ដូចជា ការប្រកប​ការងារ ចិញ្ចឹមជីវិត ប្រពៃណី ជំនឿ សាសនា ភ្លៀង ផ្គរ រន្ទះ​ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com