កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋមន្ត្រី​ព័ត៌មាន​អារ៉ាប៊ីសាអ៊ូឌីត ថា​ព្រះអង្គ Bin Salman គ្មាន​បំណង​ទិញ Man Utd ឡើយ​
18, Feb 2019 , 11:19 pm        
រូបភាព
 រជ្ជទាយាទ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ព្រះអង្គ Mohammed Bin Salman គ្មាន​បំណង​ចង់​ទិញ​ក្លិប Manchester United ដូច​ការចុះផ្សាយ​ពី​បណ្តា​ព័ត៌មាន​កន្លងមក​នោះទេ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រី​ព័ត៌មាន​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃទី ១៨ ខែកុម្ភៈ ដោយ​បញ្ជាក់ថា​មិន​មានការ​ទិញដូរ​នោះទេ គឺ​គ្រាន់តែ​ពិភាក្សា​លើក​ការឧបត្ថម្ភ​ក្លិប​ប៉ុណ្ណោះ​។​


 
​ព្រះអង្គម្ចាស់ Bin Salman ដែលមាន​បំណង​ចង់​ទិញ​ក្លិប​យក្ស​ពី​ក្របខណ្ឌ Premier League គឺ «​មិន​ពិត​ទាំងស្រុង​នោះទេ​» ។ លោក Turki al-Shabanah រដ្ឋមន្ត្រី​ព័ត៌មាន​សរសេរ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម Twitter ដូច្នេះ​។​
 
 
​លើសពី​ការបដិសេធ​លោក Turki ថែមទាំង​ប្រតិកម្ម​ទៅនឹង​របាយការណ៍​ដែលថា​រជ្ជទាយាទ​នៃ​ប្រទេស​លោក ព្យាយាម​លួង​លោក​ក្រុមគ្រួសារ Glazer ដែលជា​ម្ចាស់​ក្លិប​បិសាច​ក្រហម​ដើម្បី​ទិញ​ក្លិប​មក​គ្រប់គ្រង​វិញ​។​
 
 «Manchester United បាន​ជួបប្រជុំ​ជាមួយ​មូលនិធិ​វិនិយោគសាធារណៈ (PIF) របស់​អារ៉ាប់​ប៊ី​សា​អូឌីត​ដើម្បី​ពិភាក្សាគ្នា​អំពី​ការឧបត្ថម្ភ (sponsorship) ប៉ុណ្ណោះ ប៉ុន្តែ​ការទិញ​ដូរ​ណាមួយ​មិនទាន់មាន​ជា​រូបរាង​នោះទេ​»​។ លោក Turki អះអាង​ដូច្នេះ​។​
 
​កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ កាសែត​អង់គ្លេស The Sun បាន​ផ្សាយ​ថា​ព្រះអង្គម្ចាស់ Bin Salman ដែល​បច្ចុប្បន្ន​មាន​ព្រះជន្ម ៣៣ វស្សា ហ៊ាន​ជះ​លុយ​ចំនួន ៣,៨​ពាន់​លាន​ផោន (៤,៩​លាន​ដុល្លារ​អាមេរិក​) ដើម្បី​បំពេញ​បំណង​ទិញ​ក្លិប​បាល់ទាត់​ដែលមាន​ឈ្មោះ​ល្បី​នៅ​អង់គ្លេស​មួយ​នេះ​។​
 
The Sun ថែមទាំង​សរសេ​ទៀតថា កាលពី​ខែតុលា ឆ្នាំ​២០១៨ រជ្ជទាយាទ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​អង្គ​នេះ​ធ្លាប់​ដាក់​តម្លៃ​ដេញថ្លៃ​សម្រាប់​ក្លិប Man Utd ម្តង​ដែរ​ប៉ុន្តែ​ត្រូវបាន​ទទួលរង​ការរិះគន់ ដ្បិត​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ​កំពុងមាន​ជាប់​ពាក់ព័ន្ធ​ការស្លាប់​របស់​អ្នកកាសែត​លោក Jamal Khashoggi ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​នៅ​តួ​ក​គី​៕
 
 
 

Tag:
 ​បាល់ទាត់​
  Mohammed Bin Salman
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com