ខេត្តកំពង់ចាម អាច​ផលិត​មាន់​សាច់ លក់​ចែកចាយ​ទូទាំងប្រទេស​បាន ជាង​២៣​ម៉ឺន​ក្បាល​ក្នុង​មួយខែ​
ជាតិ
សេដ្ឋកិច្ច
ខេត្តកំពង់ចាម អាច​ផលិត​មាន់​សាច់ លក់​ចែកចាយ​ទូទាំងប្រទេស​បាន ជាង​២៣​ម៉ឺន​ក្បាល​ក្នុង​មួយខែ​
19, Feb 2019 , 8:59 am        
រូបភាព
រូបភាពបានពី ទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពបានពី ទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​ភ្នំពេញ​៖ បច្ចុប្បន្ន​ខេត្តកំពង់ចាម បាន​ពង្រីក​ការចិញ្ចឹម​មាន់​ខ្នាត​ឧស្សាហ​កម្មបាន​ចំនួន​២៦​រោង​។ រោង​ចិញ្ចឹម​មាន់​ទាំងនេះ  មាន​សមត្ថភាព​ផលិត​មាន់​សាច់ និង​លក់​ចែកចាយ​នៅតាម​បណ្តា​ខេត្ត​ទូទាំងប្រទេស ជា​មធ្យម​បាន​ជាង​២៣,៦​ម៉ឺន​ក្បាល​ក្នុង​មួយខែ ដោយ​លក់បាន​តម្លៃ​ពី​៥ ពាន់​ទៅ​៨​ពាន់​រៀល ក្នុង​មួយ​គីឡូ​ក្រោម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​វិទ្យុជាតិ​។​

 
​លោក នង ម៉េង​ហ៊ាង ប្រធានការិយាល័យ​បសុសត្វ នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម បាន​និយាយថា ទ្រុងមាន់​ខ្នាត​ឧស្សាហកម្ម​ចំនួន ២៦​រោង អាច​ចិញ្ចឹម​មាន់បាន​ពី​១២,០០០ ដល់ ១៦,០០០ ក្បាល​ក្នុង​មួយ​រោង​។  ដោយឡែក​រោង​នីមួយៗ មានតម្លៃ​ពី​ជិត​១០​ម៉ឺន ទៅ ជាង​១០​ម៉ឺន​ដុល្លារ​។​
 
​លោក ម៉េង​ហ៊ាង បាន​បន្តថា បច្ចុប្បន្ន​ទូទាំង​ខេត្តកំពង់ចាម មាន​រោង​ចិញ្ចឹមសត្វ​មាន់​ខ្នាត​ធំ ចិញ្ចឹម​តាមបែប​ឧស្សាហកម្ម ដោយសារ​មាន​ក្រុមហ៊ុន​ស៊ី​ភី និង​ក្រុមហ៊ុន បេ​តា​ហ្គ្រោ បានមក​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​ដើមទុន​ច្រើន នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ក្នុងនោះ​មាន​ក្រុមហ៊ុន​ស៊ី​ភី មាន​រោង​ចិញ្ចឹម​មាន់​ច្រើនជាងគេ​ទៅដល់​២៣​រោង ភាគច្រើន​នៅ​ស្រុក​កំពង់សៀម និង​ស្រុក​បាធាយ​។ ដោយឡែក រោង​ចិញ្ចឹម​៣​ទៀត របស់​ក្រុមហ៊ុន​បេ​តា​ហ្គ្រោ មាននៅ​ក្នុងស្រុក​ចម្ការ​លើ និង​ស្រុក​ព្រៃឈរ​៕
 

Tag:
 កសិកម្ម​
  មាន់​
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com