ជាតិ
សេដ្ឋកិច្ច
ក្នុងខណ្ឌដូនពេញ កាំកុងត្រូលពិនិត្យឃើញស្ថានីយលក់ប្រេងបានត្រឹមត្រូវ រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
× ភ្នំពេញ៖ មន្ត្រីកាំកុងត្រូល ពុំបានរកឃើញកំហុសរបស់ស្ថានីយប្រេងឥន្ធនៈដែលខ្លួនបានចុះត្រួតពិនិត្យឡើយក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ពោលគឺលក់ត្រឹមត្រូវទាំងគុណភាព និងបរិមាណ ព្រមទាំងតម្លៃ។ នេះបើតាមព័ត៌មានរបស់អគ្គនាយកដ្ឋានកាំកុងត្រូល។
ក្នុងប្រតិបត្តិការត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈចំនួន ៤ទីតាំងនៅខណ្ឌដូនពេញ នៅថ្ងៃទី១៨ខែកុម្ភៈនេះ មន្ត្រីជំនាញកាំកុងត្រូល ពុំបានរកឃើញកំហុសនៃការលក់មិនត្រឹមត្រូវណាមួយឡើយ។ កាំកុងត្រូលបញ្ជាក់ថា ស្ថានីយទាំង៤នេះ សុទ្ធតែអនុលោមទាំងគុណភាព និងបរិមាណ ហើយតម្លៃលក់រាយ ក៏ត្រូវបានអនុវត្តបានត្រឹមត្រូវតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
ក្នុងប្រតិបត្តិការកន្លងមក ស្ថានីយ/ដេប៉ូដែលលក់ប្រេងមិនត្រឹមត្រូវ ត្រូវបានរកឃើញជារឿយៗ។ គេសង្កេតឃើញថា សកម្មភាពបន្លំក្នុងអាជីវកម្មប្រេងឥន្ធនៈ ភាគច្រើនកើតមាននៅជាយក្រុង និងតំបន់ជនបទ ដែលច្រើនជាការលក់តាមដេប៉ូ៕
Tag:
ដូនពេញ
កាំកុងត្រូល
ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com