ខ្មែរ​ប្រើពាក្យ​កម្ចី​ពី​បារាំង​«​ឡង់សេ​» ចង់​បញ្ជាក់​ពីអ្វី​?
ពីនេះ ពីនោះ / មិនយល់...!
ខ្មែរ​ប្រើពាក្យ​កម្ចី​ពី​បារាំង​«​ឡង់សេ​» ចង់​បញ្ជាក់​ពីអ្វី​?
20, Feb 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​ឡង់សេ​» នេះ​ពលរដ្ឋ​ខ្មែរ​ដែលជា​អ្នកចេះ​ភាសា​បារាំង ទើប​ដឹងថា​ពាក្យ​នេះ ជា​ពាក្យ​កម្ចី​ពី​បារាំង ហើយ​យល់ ច្បាស់​ពី​អត្ថន័យ​របស់​វា​។ តែ​សម្រាប់​ក្មេងៗ​សម័យ​ឥឡូវ មិនទាន់​ច្បាស់​ថា​ពាក្យ​នេះ​មានន័យ​ប៉ុនណា​នៅឡើយ​ទេ​។ ពាក្យ​កម្ចី «​ឡង់សេ​» នេះ ខ្មែរ​ចូលចិត្ត​ប្រើ ជាពិសេស​ទាក់ទង​នឹង ស្រី ឬ​នារី​ផ្សព្វផ្សាយ​ស្រា​បៀរ​។



​មែនទែនទៅ​«​ឡង់សេ​» ជា​កម្ចី​ពី​បារាំង និង​សរសេរ​ជា​ភាសា​អង់គ្លេស Promotion Girl​។ ជាទូទៅ​ពាក្យ​នេះ តែងតែមាន​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​ជា​ញឹកញាប់ សម្រាប់​សំដៅលើ ស្រី ឬ​នារី​ដែល​ប្រកបមុខរបរ​រកស៊ី​នៅពេល​យប់ ដូចជា នារី​រកស៊ី​នៅតាម ភោជនីយដ្ឋាន​, ខារ៉ាអូខេ​, ក្លឹប​, Bar ជាដើម​។ 
 
​បច្ចុប្បន្ន ពាក្យ​នេះ​គេ​មិន​អនុញ្ញាត​ឲ្យ​ហៅថា «​នារី​ឡង់សេ​» នោះទេ ដោយ​សម្អាងថា វា​ជា​ពាក្យ​បង្ហាញ​នូវ​ការរើសអើង​ដល់​នារី​ដែល​ប្រកបមុខរបរ​ផ្សព្វផ្សាយ​ស្រា​បៀរ​។ គួរ​ជំនួស​មកវិញ​ថា «​នារី​ផ្សព្វផ្សាយ​» ទើប​ត្រឹមត្រូវ​ជាង​៕  
 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com