រាជធានីភ្នំពេញ ថ្ងៃសុក្រ ទី០៨ ខែកុម្ភះ ឆ្នាំ២០១៩៖ តំណាងស្ព្រីងប៊តប្រចាំនៅកម្ពុជា កំពុងរៀបចំពិព័រណ៍ការសិក្សាទៅចក្រភពអង់គ្លេស ដ៏ធំជាងគេបង្អស់នៅប្រទេសកម្ពុជា។ ពិព័រណ៍នេះ ប្រកាសបើកជាផ្លូវការ នៅថ្ងៃទី២០ ខែកុម្ភៈនេះ នៅសាលាអន្តរជាតិ East-West International School។
តំណាងស្ព្រីងប៊តប្រចាំកម្ពុជា បានបង្កើតឡើងតាំងពីឆ្នាំ២០០៧មកម្ល៉េះ ដែលផ្តោតសំខាន់លើការប្រឹក្សាយោបល់លើវិស័យអប់រំនៅក្រៅប្រទេសដោយស្របច្បាប់ ជាពិសេសផ្តល់ជូននូវសេវាកម្មដោយឥតគិតថ្លៃ តាំងពីដើមរហូតដល់ចប់។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការសិក្សាទៅចក្រភពអង់គ្លេសដ៏ធំជាងគេបង្អស់នៅប្រទេសកម្ពុជា របស់តំណាងស្ព្រីងប៊តប្រចាំនៅកម្ពុជានេះដែរ គឺបានរៀបចំជារៀងរាល់ឆ្នាំ។ នេះជាលើកទី១១ ដែលទទូលបានការសហការ និងគាំទ្រដោយសាលា,មហាវិទ្យាល័យ និងសាកលវិទ្យាល័យល្បីៗ ជាមួយដៃគូសហការជាង ១១០សាកលវិទ្យាល័យទូទាំងចក្រភពអង់គ្លេស។ ដូច្នេះមាតាបិតា ក៏ដូចជាប្អូនៗសិស្ស និស្សិតទាំងអស់នឹងជួបផ្ទាល់ជាមួយនិងតំណាងដែលមកពីសាលា មហាវិទ្យាល័យនិងសាកលវិទ្យាល័យល្បីៗជាច្រើន មកពីចក្រភពអង់គ្លេសទាំងនោះផ្ទាល់ ដែលពួកគាត់នឹងមកប្រឹក្សាយោបល់ដល់មាតាបិតាក៏ដូចជាប្អូនៗសិស្ស និស្សិតដែលមានបំណងចង់ទៅសិក្សានៅចក្រភពអង់គ្លេស នឹងផ្តល់ពត៌មានសំខាន់ៗដូចជា ការជ្រើសរើសមុខជំនាញ ការជ្រើសរើសសាលា ថ្លៃសិក្សា ការរស់នៅ និងការដាក់ពាក្យដើម្បីបានទៅសិក្សានៅចក្រភពអង់គ្លេស។
គោលបំណងដ៏ធំ និងសំខាន់ៗរបស់តំណាងស្ព្រីងប៊តប្រចាំនៅកម្ពុជា ដែលតែងតែរៀបចំពិព័រណ៍ការសិក្សាទៅចក្រភពអង់គ្លេសនេះ ឲ្យកើតមានឡើងជារឿយៗរួមមាន៖
· ដើម្បីផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការសិក្សានៅបរទេស
· ការត្រៀមខ្លួនសម្រាប់ការទៅសិក្សានៅបរទេស
· ពិគ្រោះយោបល់ជាមួយមាតាបិតាសិស្ស
ក្នុងការរៀបចំផែនការសិក្សានៅបរទេសរបស់កូនៗមុន និងក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ ។ល។
កុំភ្លេចជួបគ្នានៅ ផ្សារទំនើប Aeon mall កោះពេជ្រ (Daylight Plaza) នៅថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ចាប់ពីម៉ោង 5:30 ល្ងាច រហូតដល់ 8:30 យប់។
សូមបញ្ជាក់ថា ស្ព្រីងប៊តប្រចាំនៅកម្ពុជា ផ្តល់ជូនសេវាកម្មដោយឥតគិតថ្លៃ តាំងពីដើមរហូតដល់ចប់ដូចជា៖
- ការពិគ្រោះយោបល់ទាក់ទងនឹងការសិក្សានៅបរទេស
- ការដាក់ពាក្យចូលរៀនសម្រាប់សិស្ស និស្សិត
- ការដាក់ពាក្យសុំទិដ្ឋាការសម្រាប់សិស្ស និស្សិត
- ការដាក់ពាក្យសុំទិដ្ឋាការសម្រាប់មាតា បិតា
- ការពិគ្រោះយោបល់មុនពេលបានទៅសិក្សានៅបរទេស
សម្រាប់ព័ត៌មានបន្ថែម ឬចង់សិក្សានៅបរទេស សូមទំនាក់ទំនង: 012 961 861/015 961 861។
អ៊ីម៉ែល:
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង: 087 961 861 / 069 961 861។
អាស័យដ្ឋាន: អគារលេខ 06-18 ផ្លូវលេខ 574 សង្កាត់បឹងកក់II ខណ្ឌទូលគោក រាជាធានីភ្នំពេញ (ខាងក្រោយវិទ្យាល័យឥន្ទ្រទេវី)៕
(អត្ថបទពាណិជ្ជកម្ម)