ផ្លែឈើ​៧​នេះ​ញ៉ាំ​ច្រើន មិនចាំបាច់​ប្រើ​ថ្នាំ​ងងុយគេង​ទេ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ផ្លែឈើ​៧​នេះ​ញ៉ាំ​ច្រើន មិនចាំបាច់​ប្រើ​ថ្នាំ​ងងុយគេង​ទេ​
23, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែឈើ​ទាំង​៧​ដែល​អាចធ្វើ​ឲ្យ​អ្នក​គេង​លក់បាន​ស្រួល​។


 
​តើ​មាន​អ្វី​ខ្លះទៅ​?  
 
1.​ ​អ្នក​អាច​ពិសារ​ទំពាំងបាយជូរ​បាន ព្រោះ​ក្នុង​ទំពាំងបាយជូរ​មាន​ផ្ទុក​សារធាតុ​ដែល​អាចជួយ​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​។ ជាពិសេស អ្នក​អាច​ញ៉ាំ​ស្រា​ទំពាំងបាយជូរ​មួយ​កែវ​បាន ព្រោះ​ស្រា​ទំពាំងបាយជូរ​នេះ ក៏​អាចធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល ថែមទាំង​អាចជួយ​ការពារ​សម្រស់​របស់​អ្នក​បាន​ទៀតផង​។​
 
2.​ ​អ្នក​ក៏​អាច​បរិភោគ​ចេក​ក៏បាន​ដែរ ព្រោះ​សារធាតុ​ដែលមាន​ក្នុងនោះ​អាចជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​រាងកាយ​អ្នក​មក​ក្រៅ​តាមរយៈ​ការ​បត់ជើងធំ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​រាងកាយ​អ្នក​ស្រាល ធ្វើ​ឲ្យ​អ្នក​ឆាប់​គេង​លក់​ស្រួល​បាន​។​
 
3.​ ​ផ្លែ​គី​វី​មាន​ផ្ទុក​សារធាតុ​ច្រើន​ដែល​អាចធ្វើ​ឲ្យ​ខួរក្បាល​អ្នក​ស្ងប់ មិន​ផ្ទុក​រឿង​ច្រើន​ក្នុងនោះ ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​គេង​លក់​ពេលដែល​អ្នក​មិន​គិត​រឿង​ច្រើន​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ចំនួន​ពីរ​ផ្លែ​ជា​រៀងរាល់ថ្ងៃ ទើប​អាចធ្វើ​ឲ្យ​អ្នក​គេង​លក់បាន​លឿន​។​
 
4.​ ​ផ្លែ​ប៉ោម​មិន​ត្រឹមតែ​អាចជួយ​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ទេ ថែមទាំង​អាចជួយ​ការពារ​អ្នកជំងឺ​ផ្សេងៗ​បាន​ទៀតផង​។ ដូចនេះ អ្នក​អាច​បរិភោគ​មួយ​ផ្លែ​ជា​រៀងរាល់ថ្ងៃ​បាន ដើម្បី​សុខភាព​អ្នក​។​
 
5.​ ​ក្រូចឃ្វិច​មាន​ផ្ទុក​វីតាមីន​សេ​ខ្ពស់ និង​សារធាតុ​ដទៃទៀត ដោយ​អាចជួយ​ប៉ូវ​ខួរក្បាល​អ្នក ធ្វើ​ឲ្យ​អ្នក​អាច​ឆាប់​ចូល​គេង​បាន​យ៉ាង​លឿន​ពេលដែល​ខួរក្បាល​មិន​រង​សម្ពាធ​ខ្ពស់​។​
 
6.​ ​ផ្លែ​គូ​លេន​ក៏​អ្នក​អាច​ញ៉ាំ​បានដែរ ព្រោះ​ផ្លែឈើ​មួយ​នេះ​អាចធ្វើ​ឲ្យ​អ្នក​មិនឆាប់​ភ្លេច ថែមទាំង​អាចធ្វើ​ឲ្យ​អ្នក​គេង​លក់បាន​ទៀតផង​។​
 
7.​ ​ស្ត្រ​ប៊ឺ​រី អ្នក​គួរតែ​បរិភោគ ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​វីតាមីន និង​កាលស្យូម ដោ​យា​អាចធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ស្ងប់​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​គេង​លក់បាន​។ ដូចនេះ អ្នក​គួរតែ​បរិភោគ​ផ្លែឈើ​ទាំងឡាយ​នេះ​ឲ្យ​ច្រើន ទើប​អាច​ចៀស​ពី​ការប្រើ​ថ្នាំ​ងងុយគេង​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com