ADB គ្រោង​ផ្ដល់​ថវិកា​ជាង​៧០​លាន​ដុល្លារ សម្រាប់​កែលម្អ​រចនាសម្ព័ន្ធ​ខ្សែ​សង្វាក់ត​ម្លៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា
ជាតិ
សេដ្ឋកិច្ច
ADB គ្រោង​ផ្ដល់​ថវិកា​ជាង​៧០​លាន​ដុល្លារ សម្រាប់​កែលម្អ​រចនាសម្ព័ន្ធ​ខ្សែ​សង្វាក់ត​ម្លៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា
22, Feb 2019 , 7:19 pm        
រូបភាព
រូបភាពបានពីក្រសួងកសិកម្ម( លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម ជួបពិភាក្សា ជាមួយ លោក Takeshi Ueda ប្រធានក្រុមការងារគម្រោងនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការរៀបចំជំនួយបច្ចេកទេសសម្រាប់កសាងគម្រោងក្នុងខេត្ត៦ នៅកម្ពុជា នៅទីស្តីការ
រូបភាពបានពីក្រសួងកសិកម្ម( លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម ជួបពិភាក្សា ជាមួយ លោក Takeshi Ueda ប្រធានក្រុមការងារគម្រោងនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការរៀបចំជំនួយបច្ចេកទេសសម្រាប់កសាងគម្រោងក្នុងខេត្ត៦ នៅកម្ពុជា នៅទីស្តីការ
​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹង​ផ្តល់ជំនួយ​៧៦​លាន​ដុល្លារ លើ​គម្រោង​រៀបចំ​និង​កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​សង្វាក់​តម្លៃ​ផលិតផល​កសិកម្ម ក្នុង​ខេត្ត​ចំនួន​៦ នៅ​កម្ពុជា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងកសិកម្ម​។  

 
​លោក Takeshi Ueda ប្រធាន​ក្រុមការងារ​គម្រោង​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​និយាយ​ក្នុង​កិច្ចពិភាក្សា​ជាមួយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​២១ កុម្ភៈ​ថា គម្រោង​កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែសង្វាក់​តម្លៃ​ផលិតផល​កសិកម្ម​នេះ នឹង​ផ្តល់​អាទិភាព ទៅលើ​ដំណាំ​កសិឧស្សាហកម្ម មាន​ស្វាយចន្ទី ដំឡូង​មី ស្វាយ បន្លែ និង​ផលិតកម្ម​សត្វ​មាន់​ជាដើម ដែល​ស្ថិតនៅក្នុង​គោលដៅ​ខេត្ត​ទាំង​៦​រួមមាន​ត្បូងឃ្មុំ ព្រះវិហារ កំពង់ចាម កំពង់ធំ សៀមរាប និ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ចំពោះ​ទំហំ​ថវិកា​ខាងលើនេះ ក៏មាន​ការចូលរួម​ពី​ដៃគូ​អភិវឌ្ឍ​ផ្សេងទៀត ក្រៅពី​ជំនួយ​របស់​ADB ដែរ​។​
 
​ក្រៅពី​ផ្ដល់ជំនួយ​នេះ ADB ក៏​នៅ​បន្ត​គាំទ្រ​ជួយ​ដល់សង្វាក់​ផលិតផល​កសិកម្ម​នេះ រួមមាន​ទី​១ ជំនួយ​ការងារ​បច្ចេក​ទេស ក្រោយពេល​ប្រមូល​ផល និង​ដឹកជញ្ជូន ។ ទី​២ ការកសាង​រចនាសម្ព័ន្ធ​គាំទ្រ​ដល់​ការបំពេញ​ខ្សែសង្វាក់​តម្លៃ​ដូចជា​ការកសាង​មន្ទីរពិសោធន៍ អនាម័យ និង​ភូត​ភា​ម​អនាម័យ និង​ការផលិត​ពូជ​។ ទី​៣ ការកសាង​ផ្លូវ នៅតាម​ជនបទ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​ការដឹកជញ្ជូន​កសិផល និង​ទី​៤ ការកសាង​សមត្ថភាព និង​ការផ្សាភ្ជាប់​រវាង​គ្រប់ភាគី​ពាក់ព័ន្ធ​។​
 
​ជាមួយគ្នានេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន ក៏​ស្នើ​ឲ្យ​ប្រធាន​ក្រុមការងារ​គម្រោង​ADB ឲ្យ​ជួយ​គិតគូ​ដំណាំ​ពោត​ដាក់​ចូលក្នុង​ផែនការ​គម្រោង​ផងដែរ ព្រោះ​ដំណាំ​នេះ​កំពុង​តែមាន​សក្កា​នុព​ល​ខ្លាំង ទាំង​ទីផ្សារ​ក្នុងស្រុក និង​បរទេស​។ លើសពីនេះ​ទៀត​លោក វេ​ង សាខុន ក៏​ចង់​ឲ្យ​ADB ជួយ​លើកកម្ពស់​ការកសាង​សមត្ថភាព​របស់​កសិក​រ សហគមន៍ និង​វិស័យ​ឯកជន ដោយ​ផ្តោតលើ​ការកសាង​ភាពជា​ដៃគូ​រវាង​អ្នក​ផលិត​និង​អ្នក​កែច្នៃ ដែល​ផ្អែកលើ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និង​ការធ្វើ​ទំនើបកម្ម​កសិកម្ម​។ ដោយឡែក​វិស័យ​ផលិតកម្ម​គោ ជាពិសេស​ការប្តូរ​ពូជ​សត្វ​គោ​ដែល​កំពុងមាន​ទីផ្សារ​ខ្ពស់ ក៏​គួរ​ពិនិត្យ​លទ្ធភាព​ក្នុង​ការជួយ​គាំទ្រ​ដែរ ព្រោះ​ផលិតកម្ម​គោ​គឺជា​ប្រភព​ចំណូល​ដ៏​ធំ​មួយ ហើយ​ដែល​បាន​ជួយ​កែប្រែ​កម្រិតជីវភាព​រប​ស់​កសិករ​យ៉ាង​ល្អប្រសើរ​។ ទាំងនេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម​។​
 
​គម្រោង​កែលម្អ​រចនាសម្ព័ន្ធ​ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ​តម្លៃ​ផលិតកម្ម និង​កសិផល គឺ​អនុវត្ត​ឡើង​ដើម្បី​បង្កើន​តម្លៃបន្ថែម​ដល់​ផលិតផល​កសិកម្ម ,​កាត់បន្ថយ​ឈ្មួញកណ្តាល ហើយ​ពង្រឹង​វិស័យ​កែច្នៃ វេច​ខ្ចប់ ឃ្លាំង​ស្តុក ការរក្សា​ទុកដាក់​ក្នុង​បន្ទប់​ត្រជាក់ និង​ការដឹកជញ្ជូន​ប្រកបដោយ​ជំនាញ​បច្ចេកទេស ។ ជាពិសេស​ធានា​គុណភាព សុ​វត្តិភាព អនាម័យ និង​ភូតគាម​អនាម័យ រួមទាំង​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម ដូចជា ដំឡូង ស្រូវ ស្វាយ និង​ស្វាយចន្ទី​ជាដើម​៕
 

Tag:
 កសិកម្ម​
  ADB
 
© រក្សាសិទ្ធិដោយ thmeythmey.com