អធិការ​៖ ភ្លើង​ឆេះ​ព្រៃ​ជាប់​ព្រលានយន្តហោះ​កោះកុង តែ​មិន​ខូចខាត​ទ្រព្យសម្បតិ្ត​ទេ
ជាតិ
សង្គមជាតិ
អធិការ​៖ ភ្លើង​ឆេះ​ព្រៃ​ជាប់​ព្រលានយន្តហោះ​កោះកុង តែ​មិន​ខូចខាត​ទ្រព្យសម្បតិ្ត​ទេ
23, Feb 2019 , 11:59 am        
រូបភាព
រូបពីអធិការក្រុងខេមរភូមិន្ទ
រូបពីអធិការក្រុងខេមរភូមិន្ទ
ដោយ: ថ្មីៗ
​លោក ហេង លាង អធិការ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បាន​អះអាងថា ភ្លើង​បាន​ឆេះ​ស្មៅ​និង​ព្រៃឈើ នៅជាប់​របង​នៃ​ព្រលានយន្តហោះ​កោះកុង កាលពី​យប់​ថ្ងៃទី​២២ ខែកុម្ភៈ តែ​ពុំបាន​ឆាបឆេះ​ចូលទៅ​ដល់​ខាងក្នុង​នៃ​បរិវេណ​ព្រលាន​ឡើយ​។ លោក ប្រាប់ថា ព្រលានយន្តហោះ​នោះ មិនទាន់​ត្រូវបាន​ប្រើប្រាស់​ទេ ហើយក៏​មិនមាន​យន្តហោះ​ចុះចត​ដែរ​។


 
​លោក​អធិការ  លើកឡើងថា កម្លាំង​សមត្ថកិច្ច បាន​បាញ់​ទឹក​ពន្លត់ភ្លើង​បាន​ទាំងស្រុង តាំងពី​យប់​មកម្ល៉េះ​។ យ៉ាងណា លោក ពុំទាន់​ដឹង​មូលហេតុ​ច្បាស់​ទេ ពី​ការឆាបឆេះ​នេះ ដោយ​លោក គ្រាន់តែ​សង្ស័យ ទំនង​ជាមាន​អ្នកណា បោះ​កន្ទុយបារី ឬ​រងើកភ្លើង​នៅ​ម្តុំ​នោះ ទើប​បណ្តាល​ឲ្យ​ឆេះ ពីព្រោះថា រដូវ​នេះ ជា​រដូវក្តៅ ដែល​ធ្វើ​ស្មៅ​និង​ព្រៃឈើ​ស្ងួន ហើយ​ងាយ​ឆាប​ចេះ​។​
 
​លោក​អធិការ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​បែបនេះ​ថា​៖«​អត់​មាន​ខូចខាត​ទ្រព្យសម្បត្តិ​អី​ទេ ហើយក៏​មិន​ឆាបឆេះ​ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែរ​។ អត់​មានអី​ធំដុំ​ទេ​»៕ 

Tag:
 អគ្គិភ័យ​
  ព្រលានយន្តហោះ​កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com