ពីនេះ ពីនោះ
រូបត្លុក
បញ្ហាដីធ្លី​អាច​កើនឡើង​ជាថ្មី ដោយសារ​សន្ទុះ​វិស័យ​អចលនទ្រព្យ ?
25, Feb 2019 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ គេ​សង្កេតឃើញថា បញ្ហា​តវ៉ា​ដីធ្លី​បាន​ស្ងប់ស្ងាត់​ច្រើន ក្រោយ​មានការ​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​អនុវត្តតាម​អនុក្រឹត្យ​រដ្ឋាភិបាល និង​សេចក្តីណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា​។ ដ្បិត​បញ្ហាដីធ្លី​បាន​ថមថយ​ច្រើនក្តី ប៉ុន្តែ​គេ​ក៏​មិនអាច​និយាយបានថា វា​ជា​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នោះឡើយ​។ នោះ​ក៏​ព្រោះតែ​បញ្ហាដីធ្លី​អាច​នឹង​បន្ត​កើនឡើង​ជាថ្មីទៀត ដោយសារ​សន្ទុះ​វិស័យ​អចលនទ្រព្យ ដែល​កំពុង​ផ្ទុះឡើង​ស្ទើរ​ទូទាំងប្រទេស​កម្ពុជា តាមរយៈ​ការ​សម្រុក​វិនិយោគ​ពី​ពួក​បរទេស​។ ហើយ​តំបន់​ណា ដែលមាន​ការអភិវឌ្ឍ​ខ្លាំង តំបន់​នោះ​ហើយ គឺជា​សញ្ញា​នៃ​បញ្ហាដីធ្លី​កើតឡើង ។

 
​អ្នករកស៊ី​វិស័យ​អចលនទ្រព្យ ឬ​អ្នកមាន រួមទាំង​អំណាច​ទៀត​នោះ សុទ្ធតែ​មានបំណង​ធំ គឺ​ចង់បាន​ផលចំណេញ​ពី​ការរកស៊ី​ក្នុង​វិស័យ​ដីធ្លី​នេះ ប៉ុន្តែ​ក៏​មិនត្រូវ​ឲ្យ​អ្នកក្រ ឬ​អ្នកមាន​ដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​នោះ រងគ្រោះ​ដោយសារ​មហិច្ឆតា​របស់​ខ្លួន​នោះទេ​។ ចំណុច​នេះ គឺជា​កត្តា​ចម្បង​មួយ ដែល​ជំរុញ​ឲ្យ​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ តាមដាន​យកចិត្តទុកដាក់​ទប់ស្កាត់ និង​ដោះស្រាយ​មុន​បញ្ហាដីធ្លី​ផ្ទុះឡើង​ជាថ្មី​៕

Tag:
 ដីធ្លី​
  អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com