លោក ឃ្លោក នួ​យ ឡើងកាន់តំណែង​ជា​អភិបាលរង​ខេត្ត​ប៉ៃលិន​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ឃ្លោក នួ​យ ឡើងកាន់តំណែង​ជា​អភិបាលរង​ខេត្ត​ប៉ៃលិន​
28, Feb 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ឃ្លោក នួ​យ បាន​ឡើងកាន់តំណែង​ជា​អភិបាលរង​ខេត្ត​ប៉ៃលិន ក្នុង​ពិធី​ផ្លូវការ​មួយ​ដែល​រៀបចំ​កាលពី​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ក្រោម​អធិបតីភាព​លោក លេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

 
​លោក ឃ្លោក នួ​យ ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​២ ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន​។ លោក​ឡើងកាន់​មុខតំណែង​ជា​អភិបាលរង​ខេត្ត​ប៉ៃលិន បន្ត​ពី​លោកស្រី សោ មុន្នី​រ័ត្ន ដែល​បានទទួល​មរណភាព​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង​៕
 

Tag:
 ឃ្លោក នួ​យ​
© រក្សាសិទ្ធិដោយ thmeythmey.com