អាវុធ​ដល់​ទៅ​ជាង​១​ម៉ឺន​ដើម ដែលចាប់បានពីជនល្មើសនិងពលរដ្ឋ នឹងត្រូវ​កម្ទេចចោល​
ជាតិ
សង្គមជាតិ
អាវុធ​ដល់​ទៅ​ជាង​១​ម៉ឺន​ដើម ដែលចាប់បានពីជនល្មើសនិងពលរដ្ឋ នឹងត្រូវ​កម្ទេចចោល​
28, Feb 2019 , 10:00 pm        
រូបភាព
ដោយ: ថ្មីៗ
​អគ្គស្នងការ​នគ​របា​ល​ជាតិ នឹង​ប្រគល់​អាវុធ​ធន់​ស្រាល​ខូចគុណភាព​ជាង​១,១​ម៉ឺន​ដើម ដែល​ប្រមូលបាន​ពី​ជនល្មើស និង​ពី​ប្រជាពលរដ្ឋ​កន្លងមក ទៅ​ឲ្យ​​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (​ស៊ី​ម៉ាក់) នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​យកទៅ​បន្សាប​និង​កាត់​កម្ទេច​។ នេះ​បើតាម​សារ​របស់លោក ហេង រតនា អគ្គនាយកស៊ី​​ម៉ាក់​ ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក នៅ​យប់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩​នេះ​។


 
​លោក ហេង រតនា បាន​សរសរ​យ៉ាង​ដូច្នេះ​ថា​៖«​ការខិតខំ​របស់​រាជ​រដ្ឋាភិបាល​នេះ បាន​បង្ហាញ​ពី​ការពង្រឹង​សន្តិសុខ​សុវត្ថិភាព កាត់បន្ថយ​អំពើ​ហិង្សា​ដោយសារ​អាវុធ នៅកម្ពុជា។ សមិទ្ធផល​នេះ ក៏​បង្ហាញ​យ៉ាងច្បាស់​ថែមទៀត​នូវ​ស្មារតី​នៃ​គោលការណ៍​គោរព​សិ​ទិ្ធ​មនុស្ស និង​ល​ទិ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផងដែរ ដោយសារ​ការបន្ត​លុបបំបាត់​ភាព​ហិង្សា​ដោយ​អាវុធ​នេះ​។  ពីមុន យើង ពឹង​បរទេស​ ដើម្បី​បន្សាប​អាវុធ​បែបនេះ ឥឡូវនេះ​រាជរដ្ឋាភិបាល អាច​ដោះស្រាយ​ដោយ​ខ្លួនឯង​»​៕

Tag:
 Cmac
  អាវុធ
  ហេង រតនា
© រក្សាសិទ្ធិដោយ thmeythmey.com