សម្ដេច ហ៊ុន សែន​៖ ខ្មែរ​មិន​ឲ្យ​ចិន​ត្រួតត្រា​ខ្មែរ​ឡើយ​
ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន​៖ ខ្មែរ​មិន​ឲ្យ​ចិន​ត្រួតត្រា​ខ្មែរ​ឡើយ​
01, Mar 2019 , 9:43 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពី​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ខេត្ត​ត្បូងឃ្មុំ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ខ្មែរ​មិន​ចង់​ឲ្យ​ចិន​ត្រួតត្រា​ខ្មែរ​ទេ ហើយ​ចិន​ក៏​មិន​ចង់​ត្រួតត្រា​ខ្មែរ​ដែរ​។​

 
​ថ្លែង​ចំពោះមុខ​អគ្គរាជទូត​ចិន​ប្រចាំ​កម្ពុជា សម្ដេច ហ៊ុន សែន បានប្រកាស​ជំហរ​ជាថ្មី​ថា កម្ពុជា​គោរព និង​អនុវត្តតាម​គោលនយោបាយ​ចិន​តែមួយ ប៉ុន្តែ​មិន​មានន័យថា ចិន​អាច​ត្រួតត្រា​កម្ពុជា​នោះឡើយ​។ «​ខ្មែរ​មិន​ចង់​ឲ្យ​ចិន​ត្រួតត្រា​ខ្មែរ​ទេ ហើយ​ចិន​ក៏​មិន​ចង់​ត្រួតត្រា​ខ្មែរ​ដែរ​។ ចិន​គ្រាន់តែ​ចង់​រាប់អាន​មិត្ត​ប៉ុណ្ណោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ។​
 
​អម​ជាមួយ​ការប្រកាស​បែបនេះ ប្រមុខ​រដ្ឋាភិបាល បាន​រំឭក​ជាថ្មី​ថា សម្ដេច​មិន​អនុញ្ញាត​ឲ្យ​សណ្ឋាគារ ភោជនីយដ្ឋាន និង​ទីតាំង​ណា ដាក់​ទង់ជាតិ​តៃវ៉ាន់​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ​។​នោះ​ក៏​ព្រោះតែ​កម្ពុជា និង​ចិន មាន​គោរព​គ្នា​ទៅវិញទៅមក​។ បើតាម​សម្ដេច ហ៊ុន សែន ការគោរព​អធិបតេយ្យ​ចិន ស្មើនឹង​ការគោរព​អធិបតេយ្យភាព​កម្ពុជា​៕

Tag:
 ហ៊ុន សែន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com