ជាតិ
សង្គមជាតិ
អាជ្ញាធរហាមមិនឱ្យមានការបរិភោគអាហារក្នុងបរិវេណប្រាសាទ
× សៀមរាប៖ ចាប់ពីពេលនេះតទៅ ការបរិភោគអហារក្នុងបរិវេណប្រាសាទក្នុងរមណីយដ្ឋានអង្គរ ត្រូវបានហាមឃាត់។ នេះជាបំរាមថ្មីរបស់អាជ្ញាធរជាតិអប្សរា ក្នុងន័យដើម្បីរក្សាសណ្ដាប់ធ្លាប់ អនាម័យក្នុងបរិវេណប្រាសាទ ខណៈដែលកន្លងមក ស្ថាប័នមួយនេះសង្កេតឃើញថា ភ្ញៀវទេសចរមួយចំនួនបានយកអាហារទៅហូបក្នុងបរិវេណប្រាសាទ ដែលបង្កនូវកង្វះអនាម័យនៅតំបន់ទាំងនោះ។
ក្នុងលិខិតជូនដំណឹងដែលចេញផ្សាយនៅថ្ងៃទី២៨ កុម្ភៈ អាជ្ញាធរជាតិអប្សរាបានចេញបំរាមមិនឱ្យមានការបរិភោគអាហារក្នុងបរិវេណប្រាសាទ ក្នុងពេលទស្សនាប្រាសាទ ជាពិសេសអហារវេចខ្ចប់ក្នុងអំឡុងពេលទស្សនាថ្ងៃរះ និងថ្ងៃលិច។ ជាមួយគ្នានេះ ទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍ ក៏ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវណែនាំដល់ភ្ញៀវរបស់ខ្លួនអំពីបំរាមនេះ រីឯគ្រឹះស្ថានអង្គរ មានតួនាទីជួយណែនាំភ្ញៀវ និងហាមឃាត់មិនឱ្យមានការវេចខ្ចប់អាហារចូលទស្សនាប្រាសាទទាំងអំឡុងពេលទិញបណ្ណ និងពេលពិនិត្យបណ្ណចូលទស្សនាប្រាសាទ៕
© រក្សាសិទ្ធិដោយ thmeythmey.com