ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីតមន្ត្រី​ជាន់ខ្ពស់​CRNP​ម្នាក់ទៀត ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​
03, Mar 2019 , 12:24 pm        
រូបភាព
លោក ស៊ឹម សុវណ្ណនី ហៅ ស៊ឹម វ៉ាន់នី អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ។ រូបពីគណនីហ្វេសប៊ុក ស៊ុម សីហា
លោក ស៊ឹម សុវណ្ណនី ហៅ ស៊ឹម វ៉ាន់នី អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ។ រូបពីគណនីហ្វេសប៊ុក ស៊ុម សីហា
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លោក ស៊ឹម សុវណ្ណនី ហៅ ស៊ឹម វ៉ាន់​នី ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ តាមរយៈ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​២ កុម្ភៈ​។​



​លោក ស៊ឹម សុវណ្ណនី គឺជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល ហាមឃាត់​សកម្មភាព​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ២០១៧​កន្លងមក​។ លោក ស៊ឹម សុវណ្ណនី ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នេះ គឺធ្វើឡើង​បន្ទាប់ពី​លោក​ដាក់ពាក្យ​ស្នើសុំ​ទៅ​រដ្ឋាភិបាល​។​
​ក្រៅពី​លោក ស៊ឹម សុវណ្ណនី ដែល​ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​វិញ​នេះ ក៏មាន​លោក គង់ គាំ និង​លោក គង់ បូរ៉ា ដែរ ។​ពួកគេ​ស្ថិត​ក្នុងចំណោម​មនុស្ស​១១៨​នាក់​របស់​អតីត​គណបក្សប្រឆាំង ដែល​ត្រូវបាន​តុលាការ​កំពូល ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​៕

Tag:
 CNRP
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com