ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ឈឿង ស្រីពេជ្រ៖ លក់សៀវភៅ ទោះមិនចំណេញលឿន តែបានចូលរួមលើកកម្ពស់ការអាន
× ភ្នំពេញ៖ កញ្ញា ឈឿង ស្រីពេជ្រ គឺសហស្ថានិកហាងលក់សៀវភៅជាភាសាឈ្មោះថា Bookshouse Cambodia។ យុវតីរូបនេះ និងមិត្តភក្តិ បានរួមគ្នាបើកអាជីវកម្មលក់សៀវភៅ ដោយសារតែរូបគេមើលឃើញពីការលំបាក ក្នុងការស្វែងរកសៀវភៅជាភាសាអង់គ្លេសមកអាន និងក៏ចង់ចូលរួមចំណែកលើកកម្ពស់ការអាននៅកម្ពុជាដែរ។ តាំងពីឆ្នាំ២០១៧ មក Bookshouse Cambodia បានចាប់ផ្តើមពីការលក់អនឡាញ រហូតមានហាងតូចល្មមមួយនៅដើមឆ្នាំ២០១៨។
កញ្ញា ឈឿង ស្រីពេជ្រ ដែលបច្ចុប្បន្នមានវ័យ២១ឆ្នាំ បានបញ្ជាក់ថា មានឧបសគ្គយ៉ាងច្រើនដែលខ្លួនបានជួបប្រទះឥតឈប់ឈរក្នុងរយៈពេលដំណើរការអាជីវកម្មជិត២ឆ្នាំមកនេះ។ ប៉ុន្តែទាំងពិសោធន៍ជោគជ័យ និងបរាជ័យ វាសុទ្ធតែបានរួមចំណែកឲ្យ Bookshouse Cambodia បន្តរស់មកដល់សព្វថ្ងៃ។ ផ្នែកលើបទពិសោធន៍ដ៏ស្តួចស្តើងរបស់ខ្លួន យុវតីរួបនេះ អះអាងថា ដើម្បីឲ្យអាជីវកម្មមួយដើរទៅមុខ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវចាត់ទុកគ្នាដូចជាក្រុមគ្រួសារមួយ ហើយត្រូវបើកចិត្តឲ្យទូលាយទទួលយកយោបល់ និងមតិរិះគន់ កែលំអ។
ដើម្បីជ្រាបលម្អិតសូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និងកញ្ញា ឈឿង ស្រីពេជ្រ សហស្ថានិកហាងលក់សៀវភៅ Bookshouse Cambodia ដូចតទៅ៖
Tag:
សៀវភៅ
អប់រំ
ឈឿង ស្រីពេជ្រ
អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com