ជាតិ
រូបត្លុក
បំណង និងសកម្មភាព៖ ចង់ក្លាយជាអ្នកមាន តែ…!
× ភ្នំពេញ៖ តើត្រូវធ្វើដូចម្តេចដើម្បីជោគជ័យ ឬក្លាយជាអ្នកមាន? នេះ គឺជាសំណួរដែលគ្មាននរណាអាចផ្តល់ចម្លើយឲ្យត្រឹមត្រូវបាននោះទេ។ ក្លាយទៅជាអ្នកមាន គឺជារឿងលំបាកធ្វើ។ តែបើកុំឲ្យក្រ គេអាចធ្វើបាន។
សរុបសេចក្តីមក ដើម្បីឲ្យជោគជ័យក្នុងកម្រិតណាមួយក្នុងជីវិតនោះ បុគ្គលម្នាក់ៗត្រូវតែប្រឹង, ប្រឹង, ប្រឹង, ធ្វើ, ធ្វើ, ធ្វើ ហើយធ្វើមិនចេះឈប់។ ម្យ៉ាងទៀត បុគ្គលត្រូវមានគំនិតច្នៃប្រឌិត បង្កើតថ្មីៗ។ល។ លើសពីនេះទៅទៀត បុគ្គលត្រូវតែមានភាពស្មោះត្រង់ បង្កើតទំនាក់ទំនងល្អ កុំរកស៊ីលក់ផ្លូវ។ល។ ប្រសិនបើបុគ្គលណាអាចអនុវត្តចំណុចខាងលើនេះបាន បុគ្គលនោះ ដាច់ខាតមិនក្លាយជាអ្នកក្រ។ តែគេក៏មិនអាចធានា១០០%ថា អាចក្លាយទៅជាអ្នកមានខ្លាំងដែរ ព្រោះ ពេលខ្លះ វាជារឿងព្រហ្មលិខិត៕
© រក្សាសិទ្ធិដោយ thmeythmey.com