ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រកាស​ជាថ្មី​ថា គ្មាន​ផ្លូវ​ចរចា​នយោបាយ​ឡើយ​
04, Mar 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ្មាន​ឡើយ​ផ្លូវ​ចរចា​នយោបាយ​កើតឡើង​។ នេះ​ជាការ​ប្រកាស​ជាថ្មី​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​។​



​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា មូល​ហេតុដែល​សម្ដេច មិន​ចរចា​នយោបាយ​នោះ ព្រោះ​វា​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ ដែលមាន​សិទ្ធិ​សម្រេច​លើ​ករណី​ជាប់ចោទ​របស់​អ្នកនយោបាយ​។ «​ខ្ញុំ​មិន​ចរចា​នយោបាយ​អ្វី​ឡើយ ព្រោះ​វា​ជាការ​សម្រេច​របស់​តុលាការ​លើ​អ្នកទោសនយោបាយ និង​អ្នក​ដែល​កំពុង​ស្ថិតនៅក្នុង​នីតិវិធី​ស៊ើបអង្កេត​របស់​តុលាការ​។ នេះ​ជា​សារ​នយោបាយ ជាក់លាក់​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​

​ក្រៅពី​ប្រកាស​មិន​ចរចា​នេះហើយ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ព្រមាន​បិទ​ច្រក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ដែរ​។ សម្រាប់​អ្នកនយោបាយ​បក្សប្រឆាំង ដែល​ត្រូវបាន​តុលាការ​កំពូល​ហាម​សិទ្ធិ​នយោបាយ​៥​ឆ្នាំ​នោះ អាចមាន​ឱកាស​សុំ​នីតិសម្បទា​នយោបាយ​ឡើងវិញ យ៉ាងយូរ​ត្រឹម​ចូលឆ្នាំ​ខ្មែរ​ហើយ​។ នេះ​បើតាម​ប្រមុខ​រដ្ឋាភិបាល​៕


Tag:
 ហ៊ុន សែន​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com