អត្ថបទពាណិជ្ជកម្ម
សំណាងអាក្រក់​បាត់​ទូរស័ព្ទ តែ​លាភ​សំណាង​ឈ្នះ​រង្វាន់​ម៉ូតូ​ពី Huawei
04, Mar 2019 , 3:37 pm        
រូបភាព
ដោយ:
​ភ្នំពេញ ថ្ងៃទី​៤ មីនា ឆ្នាំ​២០១៩៖  ក្រុមហ៊ុន Huawei បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​លើក​ទី ២ សម្រាប់​ប្រូ​ម៉ូ​សិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 ។ កម្មវិធី​ចាប់​រង្វាន់​លើក​ទី 2 នេះ ជាការ​ចាប់​រង្វាន់ ម៉ូតូ Zoomer X 1 រង្វាន់ និង​ទូរទស្សន៍ 2 រង្វាន់ ដែល​ធ្វើឡើង​នៅ​ផ្សារ​ទំនើប SORYACenterPoint ជាន់​ផ្ទាល់​ដី ដោយមាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Huawei និង MYTV ។ ក្នុង​ពិធី​នោះ ក៏មាន​ការចូលរួម​ផងដែរ ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Huawei, Yako Technology អ្នក​ចែកចាយ     ទូរ​សព្ទ Huawei ផ្លូវការ​ស្របច្បាប់​តែមួយគត់​, តំណាង HGB Group, SORYA Center Point និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។​

​ក្នុង​ការចាប់​រង្វាន់​នេះ ក្រុមហ៊ុន​បាន​ទាក់ទង​ទៅ​អ្នកឈ្នះ ក្នុងពេល​កំពុង​ផ្សាយ​ផ្ទាល់​តែម្តង​។ អ្នកឈ្នះ​រង្វាន់​ម៉ូតូ បាន​ទៅលើ​លោក អ៊ុក សិរី​ធរ រស់នៅ​ទីក្រុង​ភ្នំពេញ​។ លោក​បាន​និយាយ​ជាមួយ​ក្តី​រីករាយ​ថា ទូរស័ព្ទ​ដែល​លោក​បាន​ទិញ​នោះ ត្រូវបាន​ចោ​លួច​បាត់ទៅហើយ ទាំង​ដែល​លោក​មិនទាន់បាន​ប្រើ​បាន​ប៉ុន្មាន​ផង​។ ប៉ុន្តែ​ឥឡូវនេះ សំណាងអាក្រក់​នោះ បានក្លាយ​ជា​លាភ​សំណាង​ដ៏​ធំ ដែល​លោក​បានឈ្នះ​ម៉ូតូ Zoomer X មួយគ្រឿង ពី​ការចាប់​រង្វាន់​របស់​ក្រុមហ៊ុន Huawei​។ រីឯ​អ្នកឈ្នះ​រង្វាន់​ទូរទស្សន៍ 43 អ៊ី​ញ ទីមួយ បាន​ទៅលើ​ឈ្មោះ ចាប់​ថន រស់នៅ​ទីក្រុង​ភ្នំពេញ ទិញ​ទូរស័ព្ទ​ពី​ហាង​អង្គរមាស និង​មួយរូប​ទៀត​គឺ ឈ្មោះ​ធីតា ក៏​រស់នៅ​ទីក្រុង​ភ្នំពេញ ទិញ​ទូរស័ព្ទ​ពី​ហាង​អា​ម៉ី (​ស៊ីវ​អេង 2)​។​



​ក្រៅពី​ការចាប់​រង្វាន់​លើក​ទី​ពីរ​នេះ ក្រុមហ៊ុន​ក៏បាន​យក​ម៉ូតូ ទៅ​ប្រគល់ជូន​អ្នកស្រី សាម មុនី​រ៉ែ​ន ដែលជា​អ្នកឈ្នះ​កាលពី​ការចាប់​ឆ្នោត​លើកទីមួយ​ដល់ផ្ទះ​តែម្តង​។

លើសពីនេះទៅទៀត ក្រុមហ៊ុន ក៏បាន​អញ្ជើញ​អ្នកឈ្នះ​ពីររូប ដែល​បានឈ្នះ​រង្វាន់​ទូរទស្សន៍ កាលពី​ការចាប់​រង្វាន់​លើកទីមួយ មក​ទទួល​រង្វាន់​ផងដែរ​។​អ្នកឈ្នះ​ទីមួយ​គឺ អ្នកនាង អ៊ី​ម នារ​តី មកពី​ខេត្តក្រចេះ​។ អ្នកនាង​បានលើកឡើង​ថា នេះ​ជា​លើកដំបូង​នៅក្នុង​ឆាក​ជិ​វីត​ហើយ ដែល​អ្នកនាង​បានឈ្នះ​រង្វាន់​បែបនេះ​។ អ្នកនាង ពិតជា​សប្បាយរីករាយ​ខ្លាំង​មែនទែន​ដែល​បានឈ្នះ​ទូរទស្សន៍ 43 អ៊ី​ញ មួយគ្រឿង​នេះ​។

​ចំណែក លោក ផល ដែល​ឈ្នះ​ទូរទស្សន៍​មួយគ្រឿង​កាលពី​ការចាប់​រង្វាន់​លើកទីមួយ បាន​និយាយថា លោក​ជា​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន Huawei តាំងពី​យូរ​មកហើយ លោក​បាន​ប្រើ​តាំងពី​ម៉ូ​ដែល nova2 Lite មកម្ល៉េះ ហើយ​ទូរ​សព្ទ​ដែល​លោក​បាន​ទិញ និង​ឈ្នះ​រង្វាន់​នេះ គឺ​លោក​បាន​ទិញ​ជា​កាដូ​ឲ្យ​កូនស្រី​ដែល​ទើប​ប្រលង​ជាប់ ហើយ​លោក​ក៏​ទើបតែ​ឈ្នះ​រង្វាន់​ជា​លើកទីមួយ​ដូចគ្នា​ដែរ​។​



​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដូច​ពួកគាត់ អ្នក​គ្រាន់តែ​ទិញ​ស្មា​ត​ហ្វូ​ន Huawei អេ 7 nova 3 Lite nova 3i  ឫ nova3 រហូតដល់​ថ្ងៃទី​២៧ ខែមេសា ហើយ​បំពេញ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា​ឈ្មោះ លេខ​ទូរ​សព្ទ លើ​ប័ណ្ណធានា​សន្លឹក (Dealer Copy) ហើយ​យកទៅ​បណ្តា​ហាង​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ ដើម្បី​មានឱកាស​ចូលរួម​ការ​ចាប់​រង្វាន់​។​

​ការចាប់​រង្វាន់​លើក​ទី ៣ នឹងធ្វើ​ឡើង​ថ្ងៃ ១៥ មីនា និង លើក​ទី ៤ ថ្ងៃ ២៩ ខែមីនា ដែល​រង្វាន់​មានដូចជា ម៉ូតូ Zoomer X ១​រង្វាន់ និង​ទូរទស្សន៍ Smart TV ៣ រង្វាន់ ក្នុង​ការចាប់​រង្វាន់​មួយ​លើកៗ ។ ចំណែកឯ​ការចាប់​រង្វាន់​ធំ​លើកចុងក្រោយ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ៣ ខែឧសភា ដោយមាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ និង​Facebook Page របស់ Huawei និង MYTV ដែល​រង្វាន់​រួមមាន​រថយន្ត Mazda 2 មួយ​រង្វាន់ តម្លៃ​ជាង 3 ម៉ឺន 4 ពាន់​ដុល្លារ និង​ទូរទស្សន៍ Smart TV 4 រង្វាន់​។



​អ្នកឈ្នះ​បន្ទាប់​អាច​ក្លាយជា​រូបអ្នក​! នៅចាំ​អី​ទៀត​! តោះ​ទៅ​ទិញ​ស្មា​ត​ហ្វូ​ន Huawei អេ 7 nova 3 Lite nova 3i  ឫ nova3 ទាំងអស់គ្នា​។​

​គួរបញ្ជាក់​ផងដែរ​ថា ស្មា​ត​ហ្វូ​ន Huawei ដែល​កំពុង​វាយលុក​ប្រកួតប្រជែង និង​ដណ្តើម​ទីផ្សារ​ខ្លាំង​នាពេល​បច្ចុប្បន្ន គឺ Huawei អេ 7 មានតម្លៃ​ត្រឹមតែ $189 nova3 Lite តម្លៃ $259 nova3i តម្លៃ $299  nova3​តម្លៃ​$469 និង​ថ្មីៗ​នេះ​កាន់តែ​កើន​កំដៅ​ទីផ្សារ​នោះ​គឺ Huawei អេ​5s តម្លៃ​ត្រឹម 159$​។​





​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​
Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)
Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com